ឯកឧត្តម ជា សុផារ៉ា បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ ក្នុងខេត្តត្បូងឃ្មុំ ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ២មុឺននាក់ នៅក្រុង-ស្រុកចំនួន០៤

0
26

 

ត្បូងឃ្មុំ៖ ឯកឧត្តម ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកមេមត់ និងក្រុងសួង នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញបើកយុទ្ធនាការឃោសនាទ្រង់ទ្រាយធំ រកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅតាមបណ្តាឃុំ-សង្កាត់ ក្នុងក្រុង-ស្រុកចំនួន០៤ គឺស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកមេមត់ និងក្រុងសួង មានសមាជិកសមាជិកាគណបក្សប្រជាជនចេញដង្ហែឃោសនាប្រមាណ២ម៉ឺននាក់ ក្នុងថ្ងៃទី០១នេះ ។

  សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងនោះខេត្តត្បូងឃ្មុំមាន០៧ក្រុង-ស្រុក និង៦៤ឃុំ-សង្កាត់។

ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ។

សូមជម្រាបថា៖ នៅទូទាំងខេត្តត្បូងឃ្មុំ មានគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតសរុបចំនួន ១១រួមមាន៖ 

១.គណបក្សប្រជាជនកម្ពុជា ២.គណបក្សភ្លើងទៀន ៣.គណបក្សខ្មែររួបរួមជាតិ ៤.គណបក្សហ្វ៊ិនស៊ិនប៉ិច ៥.គណបក្សខ្មែរស្រឡាញ់ជាតិ ៦.គណបក្សសញ្ជាតិកម្ពុជា ៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៨.គណបក្សឆន្ទៈខ្មែរ

៩.គណបក្សយុវជនកម្ពុជា ១០.គណបក្សកែទម្រង់កម្ពុជា និង១១.គណបក្សខ្មែរតែមួយ ។

  ចំពោះពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២ នៅទូទាំងខេត្ត មានសរុបចំនួន ៤៦៩,៥៦៨នាក់ និងមានការិយាល័យបោះឆ្នោតសរុប ១,៣១៨នាក់ ៕

សាន វិឡែម ២១.៥.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here