ក្មេងស្រីសិស្សសាលា៣នាក់ត្រូវបានលង់ទឹកស្ទឹងហើយបាត់ខ្លួនក្នុងចំណោមគ្នីគ្នាគេ៦នាក់

0
69

ខេត្តពោធិសាត់:

នៅវេលាម៉ោង១និង៤៥នាទីថ្ងៃទី១៨ឧសភា២០២២ម្សិលមិញនេះកើតមានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើងខណ:ក្មេងស្រីសិស្សសាលា៦នាក់បាននាំគ្នាចុះលេងទឹកស្ទឹងបណ្តាលអោយលង់ទឹកបាត់ខ្លួន៣នាក់ ។

ស្នងការរងនគរបាលខេត្តពោធិ៍សាត់ផែនការងារព្រហ្មទណ្ឌលោកឧត្តមសេនីយ៍ត្រី.ម៉ូលីដា.បានអោយដឹងថាក្រោយទទួលព័ត៌មានថាបាត់ក្មេងស្រីសិស្សសាលា ៣ នាក់ខាងលើនោះភ្លាមស្នងការនគរបាលខេត្តពោធិ៍សាត់លោកឧត្តមសេនីយ៍ទោ សថេង បានឲ្យលោកដឹកនាំកម្លាំងការងារព្រហ្មទណ្ឌចុះធ្វើការស្រាវជ្រាវករណីនេះភ្លាមៗដោយសហការជាមួយនគបាលស្រុកភ្នំក្រវ៉ាញផងដែរ។

ស្នងការរងនគរបាលខេត្តពោធិ៍សាត់ផែនការងារព្រហ្មទណ្ឌលោកឧត្តមសេនីយ៍ត្រី.ម៉ូលីដា.បានអោយដឹងតាមរយះទូរសព្ទនៅថ្ងៃទី១៩ឧសភា២០២២នេះថាក្មេងស្រីសិស្សាសាលាទាំង៦នាក់ខាងល់នេះមាន១.ឈ្មោះ .សុងសុខលី .ភេទស្រី រស់នៅក្នុងភូមិអូររំចង់ឃុំបាក់ចិញ្ចៀនស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់រៀននៅថ្នាក់ទី ៧E ។
ទី២.ឈ្មោះ.ហឿនស្រីលក្ខ័.ភេទស្រីអាយុ ១៥ ឆ្នាំរស់នៅភូមិទួលពង្រឃុំបាក់ចិញ្ចៀនស្រុកភ្នំក្រវាញរៀននៅថ្នាក់ទី៨A ។

ទី៣.ឈ្មោះ .ហឿនស្រីលីន.ភេទស្រីអាយុ ១៥ ឆ្នាំរស់នៅភូមិទួលពង្រឃុំបាក់ចិញ្ចៀនស្រុកភ្នំក្រវាញ រៀននៅថ្នាក់ទី៨A ។
ទី៤.ឈ្មោះ.គឹមសុខគៀង. ភេទស្រីអាយុ១៤ឆ្នាំរស់នៅភូមិទួលពង្រឃុំបាក់ចិញ្ចៀនស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់រៀននៅថ្នាក់ទី៨B។
ទី៥.ឈ្មោះ.ជាស្រីនាថ .ភេទស្រីអាយុ 14 ឆ្នាំរស់នៅភូមិអូររំចង់ឃុំបាក់ចិញ្ចៀនស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់រៀននៅថ្នាក់ទី៨AG ។ ទី៦.ឈ្មោះ. ថាស្រីម៉ី ភេទស្រី អាយុ១៤ឆ្នាំរស់នៅភូមិអូររំចង់ឃុំបាក់ចិញ្ចៀនស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់រៀននៅថ្នាក់ទី ៧E ។

ស្នងការរងនគរបាលខេត្តពោធិ៍សាត់ផែនការងារព្រហ្មទណ្ឌលោកឧត្តមសេនីយ៍ត្រី ម៉ូល៏ដា បានឲ្យដឹងទៀតថានៅមុនពេលកើតហេតុក្មេងស្រីសិស្សសាលាទាំង៦នាក់បាននាំគ្នាជិះម៉ូតូ២គ្រឿងចេញព៏សាលារៀនមកងូតទឹកស្ទឹងលេងនៅស្ពានក្របៅជ្រុំដែលស្ថិតនៅក្នុងភូមិក្របៅជ្រុំឃុំបាក់ចិញ្ចៀនស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់នៅពេលមកដល់ក៏នាំគ្នាផ្លាស់សម្លៀកបំពាក់ហើយចុះងូតទឹកស្ទឹងពីក្រោមស្ពានដោយនាំគ្នាងូតបណ្ដែតខ្លួនលេងតាមខ្សែទឹកហូរទៅកាន់តែច្រើនទៅជ្រៅស្រាប់តែឈ្មោះ ថាស្រីនាង បានបបួលបក្ខពួករបស់ខ្លួនទៅលេងនៅលើគល់ឈើនៅចម្ងាយពីកន្លែងពួកគេលេងប្រមាណជា ៥០ ម៉ែត្រ ។

នៅពេលនាំគ្នាដើរទៅទឹកកាន់តែជ្រៅទៅជើងទៅពេលនោះឈ្មោះថាស្រីម៉ីបានទៅយកឈឺឬស្សីមកកាន់តោងបណ្ដាក់គ្នាដោយឈ្មោះហឿនស្រីលីនកាន់នៅខាងមុខនិងឈ្មោះឃឿនស្រីល័ក្ខកាន់នៅពីក្រោយវិញ ។

ចំណែកឯអ្នកទាំង ៤ នាក់ផ្សេងទៀតកាន់តែឡើងនៅកណ្ដាលបន្ទាប់មកឈ្មោះហឿនស្រីលីនចេះហែលទឹកបានហែលទៅមុនដោយទឹកជ្រៅពេកបានស្រែកប្រាប់គ្នាថាកុំនាំគ្នាមកទឹកជ្រៅណាស់នាំគ្នាត្រឡប់ទៅវិញអ្នកទាំង៤ដែលនៅកណ្ដាលប្រឹងតោងឬស្សីដើរត្រឡប់បកក្រោយវិញហើយឲ្យឈ្មោះហឿនស្រីលក្ខណ៍ដែលកាន់ឬស្សីនៅខាងក្រោយគេទប់ពុំជាប់ហើយជ្រែងជើងនិងលិចខ្លួនទៅបាត់ស្ទឹងហើយក៏របូតឬស្សីចេញពីដីធ្វើឲ្យឈ្មោះថាស្រីម៉ីឈ្មោះជាស្រីនាថនិងឈ្មោះគឹមសុខគៀងបានលុងទឹកអណ្ដែតតាមខ្សែទឹកហូរទៅបាត់ដោយឡែកឈ្មោះ.សុងសុខលី.ត្រូវបានឈ្មោះ.ហឿនស្រីលិន.ទាញដៃជាប់នៅខាងផ្នែកគល់ឈើហើឈ្មោះ.ហឿនស្រីលក្ខ័.ដែលលិចចូលទៅក្នុងទឹកស្ទឹងខំប្រឹងរើបំរាស់រូចហែលមកច្រាំងស្ទឹងរួចបានស្រែកហៅអ្នកភូមិឲ្យជួយគ្រាដែលអ្នកភូមិបានឮហើយចៅទូកទៅចម្លងយកឈ្មោះសុងសុខលីនិងឈ្មោះ ហឿនស្រីលីន.បានមកដល់ច្រាំស្ទឹងវិញផងដែរ ។

ដោយឡែកឈ្មោះ.គឹមសុខគៀង.ជាស្រីនាថនិងជាស្រីម៉ី.លង់ទឹកហូរលិចបាត់រកមិនទានឃើញនៅឡើយទេ ។

ស្នងការរងនគរបាលខេត្តពោធិ៍សាត់ផែនការងារព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងបន្ថែមទៀតថាពាក់ព័ន្ធករណីខាងលើនេះសមត្ថកិច្ចកំពុងតែស្វះស្វែងរុករកជនរងគ្រោះទាំង ៣ នាក់ដែលលង់ទឹកើយបាត់ខ្លួនមកដល់ថ្ងៃទី១៩ឧសភា២០២២នេះនៅតែរកមិនទាន់ឃើញនៅឡើយទេ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here