ឪពុកស្រវឹងខួបរាល់ថ្ងៃ ខឹងកូនដុតផ្ទះចោលខ្ទិច

0
46

ខេត្តរតនគិរី÷ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨និង០០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកាឡែង បានទទួលបណ្តឹងពីជនរងគ្រោះថា មានករណីបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ៍អ្នកដទៃ(លួចដុតផ្ទះចាំចម្ការ)។
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២០និង៣០នាទី នៅចំណុចចម្ការឈ្មោះម៉ា ក្រែវ ស្ថិតនៅក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន សុខលី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។
ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក កែវ ភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី បានចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះសុន ថេន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
ដោយផ្អែកយោងទៅតាមចម្លើយសារភាពរបស់ជនសង្ស័យបានរាបរាប់ប្រាប់សមត្ថកិច្ចថា
កាលពីនៅខែមិនា ឆ្នាំ២០២២កន្លងទៅ វេលាម៉ោងប្រហែល១៨និង០០នាទី ប្រពន្ធនិងកូនជនសង្ស័យបាននាំគ្នាទៅធ្វើការនៅក្រុមហ៊ុនដូនពេញអាហ្រ្គីកូ(ចម្ការចេក) នៅតែម្នាក់ឯងក្នុងផ្ទះចាំចម្ការ ព្រោះជនសង្ស័យស្រវឹងស្រាខួបរាល់ថ្ងៃ។

សមត្ថកិច្ចបានបន្តទៀតថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី ជនសង្ស័យបានយកប្រេងសាំងមួយដប(កន្លះលីត្រ) និងពោះវៀនម៉ូតូចាស់ទៅដុតផ្ទះរបស់ឈ្មោះថេន រាជ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវជាកូនបង្កើតជនសង្ស័យ បណ្តាលឲ្យខូចខាត់រួមមាន÷
-ផ្ទះចំនួន១ខ្នងទំហ៊ំទទឹង៥ម៉ែត្រ បណ្តោយ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី។
-ម៉ាសុីនកាត់ស្មៅ២គ្រឿង។
-ម៉ាសុីនបាញ់ថ្នាំ១គ្រឿង។
-ម៉ូទ័របាញ់ថ្នាំ១គ្រឿង។
-ផ្ទាំងសូឡា១ផ្ទាំង។
-ចានឆ្នាំងមួយចំនួន។
-និងខោអាវប្រហែលជា៣០កំផ្លេផងដែរ។

លោកថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២០:០០ នាទី ជនសង្ស័យខាងលើ បានយកសាំងមួយដបកន្លះលីត្រទៅដុតផ្ទះចាំចំការរបស់ឈ្មោះ នួន សុខលី ភេទប្រុស អាយុ ៤២ ឆ្នាំជនជាតិខ្មែរ បណ្តាលអោយឆេះ កាំជណ្តើរ ទ្វារផ្ទះ និង សំភារៈមួយចំនួន។
ដោយសារជនសង្ស័យ ខឹងប្រពន្ធកូនដែលនាំគ្នារត់ចោលខ្លួន ទៅធ្វើការនៅក្រុមហ៊ុនចំការចេក អស់ដោយទុកអោយខ្លួននៅម្នាក់ឯង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកលំផាត់ ដើម្បីសាកសួរ និង បំពេញសំណុំរឿងតាមនីតិវិធី៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here