សម្តេចតេជោ ហ៊ុន សែនកាត់ឆ្វៀលដីពីក្រុមហ៊ុនហ្វីសរ៉ាប់ប័រលីមីតធីត ផ្តល់ប័ណ្ណកម្មសិទ្ធដីជូន ជូនពលរដ្ឋជាង ១,០០០ គ្រួសារនៅសង្កាត់កាចាញ

0
89

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋបានលើកឡើងថា យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សម្តេចតេជោបានចេញអនុក្រឹត្យកាត់ដីកៅស៊ូរដ្ឋឡាបានសៀក នឹងចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពួកគាត់ ប្រើប្រាស់ និងអាស្រ័យផលដោយស្របច្បាប់ចាប់ពីពេលនេះតទៅ។

ក្នុងឱកាសនេះដែរពួកគាត់អញ្ជើញមកទទួលវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១,២១១ ប័ណ្ណនៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី នារសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ប្រជាពលរដ្ឋបានឲ្យដឹងថា យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាបន្តគាំទ្រការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីសុខសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសជាតិ។

លោកអភិបាលខេត្តរតនគិរី បានគូសបញ្ជាក់ថា ក្បាលដីដែលបងប្អូន បានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និង ការពារដោយច្បាប់ ហើយក៏ជាលក្ខណ្ឌសំខាន់ សម្រាប់ការប្រើប្រាស់ប័ណ្ណដី ជាប្រយោជន៍ របស់ពុកម៉ែបងប្អូនផងដែរ។

ដូច្នេះការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែល នឹងជម្រុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល ហើយកត្តានេះ ពិតជាបានបញ្ចប់ ជម្លោះ និងវិវាទដីធ្លី ជាពិសេស ការកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយជម្រុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល។

លោក ញ៉ែម សំអឿន បញ្ជាក់បន្តឲ្យដឹងទៀតថា ប័ណ្ណកម្មសិទ្ធិ ដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យរបស់បងប្អូន ជាឯកសារតំណាងឲ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរទៅឲ្យកូនចៅ។ អាស្រ័យហេតុនេះ សូមបងប្អូនរក្សាប័ណ្ណនេះឲ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា ការចែកវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុ នៅសង្កាត់កាចាញនាពេលនេះមានចំនួន៤ភូមិគឺ១-២-៣-និងភូមិ៤ មានប្រជាពលរដ្ឋចំនួន១,២៤៥គ្រួសារលើផ្ទែដីដែលបានកាត់ទំហំ ២២៥ ហិកតា ៣៥ អា និង ៤០ សង់ទីអា។ហើយគ្រួសារដែលត្រូវទទួលបានប័ណ្ណមានចំនួន ១,២៤៩ គ្រួសារ ស្មើរនិង១,២១១ ប័ណ្ឌ៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here