តើ លោក Nikolai Patrushev ដែលទទួលបន្ទុកក្នុងពេលលោកពូទីនសំរាកក្រោយព្យាបាលជម្ងឺមហារីកជានរណា?

0
51

តើ លោក Nikolai Patrushev ដែលទទួលបន្ទុកក្នុងពេលលោកពូទីនសំរាកក្រោយព្យាបាលជម្ងឺមហារីកជានរណា?
ពេលដែលមានពាក្យចចាមអារាមអំពីលោកពូទីនកំពុងព្យាបាលជម្ងឺមហារីក មានរបាយការណ៍ថ្មីមួយថាគាត់បានប្រគល់អំណាចជាបណ្តោះ អាសន្នទៅអោយអ្នកប្រកាន់រឹងត្អឹងមួយរូបគឺលោក Nikolai Patrushev។ការអះអាងនេះមិនត្រូវបានបញ្ជាក់ដោយប្រភពឯករាជ្យណាមួយទេ ហើយមូស្គូតែងបដិ សេធថាលោកពូទីនមានសុខភាពល្អដែរ។ តើបុរសដែលនឹងគ្រប់គ្រង វិមានក្រឹមទ្បាំងនៅពេលលោកពូទីនឈឺជានរណា?


លោក Nikolai Patrushev អាយុ៧០ឆ្នាំជាលេខាក្រុមប្រឹក្សាសន្តិសុខជាតិរុស្សីជាស្ថាប័នដ៏មានឥទ្ធិពលដែលរាយការណ៍ដោយផ្ទាល់ទៅលោកប្រធានាធិបតីពូទីន និងចេញសេចក្តីណែនាំលើបញ្ហាយោធានិងសន្តិសុខក្នុងប្រទេសរុស្សី។ លោកត្រូវបានគេមើលឃើញថាជាសម្ពន្ធមិត្តដ៏ស្មោះស្មគ្រ័របស់លោកពូទីន។
ក៏ដូចជាលោកពូទីនដែរ លោក Patrushevមានអាជីពជាមេចារកម្ម មុនដំបូង ជាមួយ KGB ហើយក្រោយមកជាមួយ FSB។ កាសែតរុស្សី Moscow Times បានប្រដូចគាត់ទៅនិងទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក។
លោក Patrushev ក៏ធ្លាប់មកទស្សនាកម្ពុជាដែរបន្ទាប់ពីឥណ្ឌូនេសុីកាលពីពាក់កណ្តាលខែធ្នូឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here