បុរសជនជាតិអូស្រ្តាលីម្នាក់ ធ្វើដំណើរមកពីឥណ្ឌាកាលពីពាក់កណ្តាលខែមេសាកន្លងមកនេះ ចូលធ្វើចត្តាឡីស័កក្នុងសណ្ឋាគាររយះពេល១៤ថ្ងៃទើបតែចេញ។
ស្រាប់តែកាលពីចុងសប្តាហ៍កន្លងមកនេះចេញរោគសញ្ញា ទៅធ្វើតេស្តនៅថ្ងៃចន្ទរកឃើញវិជ្ជមានកូវីដ។
បុរសនេះអាយុ៣០ឆ្នាំ នៅសង្កាត់Wollertក្រុងប៉ែលប៊នភាគខាងជើង។គាត់ធ្វើដំណើរមកពីឥណ្ឌា ដោយឆ្លងកាត់ព្រលានយន្តហោះកោះម៉ាឌីវ និងសាំងហ្គាពួរ។
ឥឡូវអាជ្ញាធរអូស្រ្តាលីកំពុងបឹទខ្ទប់សង្កាត់នោះ ព្រមទាំងទីកន្លែងផ្សេងៗដែលបុរសនោះទៅកាន់កន្លងមក៕