មេម៉ាយរូបនេះគឺជាស្ត្រីអ្នកមានទី៣នៅក្នុងលោកជាមួយនិងទ្រព្យសម្បត្តិ៦១,៤ពាន់លានដុល្លារ។
បន្ទាប់ពីបានលែងលះគ្នាដាច់ស្រេចជាមួយប្តីដើមលោកមហាសេដ្ឋីបិតាក្រុមហ៊ុន Amazon មក លោកស្រី Mackenzie ក៏បានរៀបការបុរសថ្មីម្នាក់ដែរ។ បុរសដែលមានសំណាងបានធ្វើជាប្តីលោកស្រីម្តងនេះគឺគ្រូបង្រៀនវិទ្យាសាស្ត្រសាលាឯកជនម្នាក់នៅក្រុង Seattle មានឈ្មោះថា Dan Jewett។ មួយរយ:ពេលចុងក្រោយនេះ លោកស្រី Scott បានចំណាយពេលយ៉ាងច្រើនលើការងារមនុស្សធម៌សង្គម ជាប្រយោជន៍ដល់នារី ចែកស្បៀងអាហារដល់ជនក្រីក្រ និងឧបត្ថម្ភដល់អនុវិទ្យាល័យពួកស្បែកខ្មៅ ក្នុងបណ្តាស្ថាប័នដទៃទៀតជាច្រើន។ លោកស្រីបានបរិច្ចាគជាង៤ពាន់លានដុល្លារនៃទ្រព្យសម្បត្តិលោកស្រីដល់កិច្ចការនេះ៕