តេក្វាន់ដូ WT កម្ពុជានឹងធ្វើការប្រកួតវគ្គជម្រុះកីឡា អូឡាំពិតូក្យូទ្វីបអាស៊ីហ៊្សកដង់នាថ្ងៃទី២១-២២ ឧសភានេះ

0
71

ភ្នំពេញ៖កីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូWT(World Taekwondo)កម្ពុជាចំនួន២នាក់ដែលចូលរួមការប្រកួតវគ្គជម្រុះកីឡាតេក្វាន់
ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ” នៅប្រទេសហ៊្សកដង់នឹងធ្វើការប្រកួតជាផ្លូវការនាថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២១។
លោកគ្រូបង្វឹកឆយយ៉ុងសុក(CHOI Yong Sok)បានមានប្រសាសន៍ថារូបលោកនិងកីឡាករវ៉ាមិថុនានឹងធ្វើដំណើរចេញពីប្រទេស
កម្ពុជានាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង១១និង៥៥យប់នឹងទៅដល់កន្លែងប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT ផ្លូវការនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង ១០ យប់ ដោយសារតែមេរោគ CIVOD-19 ជើងហោះហើរមួយចំនួនត្រូវសម្រាក គ្រាន់តែលោក និងកីឡាកររងចាំជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងរយៈពេល១៩ម៉ោងហើយពេលទៅដល់ប្រលានយន្តហោះប្រទេសហ៊្សកដង់ក៏បន្តដំណើរទៅកន្លែងប្រកួតទៀត។

លោកគ្រូបង្វឹករូបនេះបន្តថា សម្រាប់ប្រភេទទម្ងន់ កីឡាការិនីថិប កាសាន់ទ្រីនីកូល និងវ៉ា មិថុនា យើងទាន់ដឹងថា មានកីឡាករ-កីឡាការិនីប៉ុន្មាននាក់មកពីប៉ុន្មានប្រទេសចូលរួមទេ ប្រហែលថ្ងៃទី១៩ ឬ២០ឧសភា ទើបដឹង ពីព្រោះកីឡាករ វ៉ា មិថុនា ប្រកួតនៅថ្ងៃទី២១ ឧសភារីឯថិប កាសាន់ទ្រីនីកូល ប្រកួតនៅថ្ងៃទី២១ ខែឧសភាដែរ។ ចំណែកទ្វីបអាស៊ីយើងគណៈកម្មការតេក្វាន់ដូ WTជ្រើសរើសយកតែ២នាក់គឺកីឡាករ២នាក់និងកីឡាការិនី២នាក់ក្នុងមួយប្រភេទទម្ងន់ដោយមួយប្រភេទទម្ងន់ៗមានកីឡាករ១៦នាក់និងកីឡាការិនី១៦នាក់មានសិទ្ធិចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកតូក្យូនៅប្រទេសជប៉ុន។
លោក គង់ សក្ខិដា អគ្គលេខាធិការរងនៃខេមរសហព័ន្ធតេក្វាន់ដូWTបានប្រាប់តាមប្រព័ន្ធអនឡាញថា លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូលនឹងធ្វើដំណើរពីសហរដ្ឋអាមេរិកទៅប្រទេសហ៊្សកដង់តែម្តង ដូច្នេះពួកគេនឹងជួបលោកគ្រូបង្វឹក ឆយ យ៉ុងសុក និងកីឡាករ វ៉ា មិថុនាមនៅទីនោះ។
លោកបានបន្តថា កម្ពុជាបណ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allanជាគ្រូជំនួយចំណែកកីឡាការិនីថិបកាសាន់ទ្រីនីកូលកូនខ្មែររស់នៅសហរដ្ឋអាមេរិកប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៧
គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here