ឥណ្ឌា៖ កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅនេះ គ្រួសារមួយ មកពីរដ្ឋ Tamil Nadu នៃប្រទេសឥណ្ឌា បានរៀបចំពិធីឲ្យមេសុនខមួយក្បាលរបស់ខ្លួនយ៉ាងពិសេស មុនពេលវាកើ.ត.កូន។
ជាក់ស្ដែង ចំពោះពិធីនេះ ជាទូទៅរៀបចំឡើងសម្រាប់ស្ត្រីមានផ្ទៃពោះប៉ុណ្ណោះនិងត្រូវបានធ្វើឡើងក្នុងអំឡុងត្រីមាសទី៣នៃការមានផ្ទៃពោះ។ ហើយស្ត្រី ត្រូវបានតុបតែងដោយកងដៃដ៏ពិសេស ព្រោះគេជឿជាក់ថា សំឡេងកងដៃ អាចជម្រុញអារម្មណ៍ និងសកម្មភាពខួរក្បាលរបស់កូនក្នុងផ្ទៃផងដែរ។
យ៉ាងណាមិញ គ្រួសារខាងលើ បានសម្រេចចិត្តធ្វើពិធីដូចគ្រប់យ៉ាងទៅនឹងរបស់មនុស្ស សម្រាប់សុនខជាទីស្រលាញ់ ដែលមានបាយប្រាំប្រភេទផ្សេងគ្នាត្រូវបានចម្អិន ពាក់កងដៃលើក្រញាំមុខរបស់វា និងបោះផ្កាជាកាយវិការ នៃការជូនពរឲ្យមានមាតុភាពប្រកបដោយសុវត្ថិភាព៕