តែនៅរុស្ស៊ីវិញវាហាក់ដូចជាដំណើរ ការផ្ទុយគ្នាស្រទ្បះ។ រដ្ឋាភិបាល មិនគ្រាន់តែមិនដាក់បញ្ចូលនវានុ វត្តន៍ផ្នែក Digitalទេប៉ុន្តែថែម ទាំងបិទគេហទំព័រនិងប្រភពព័ត៌មាន ដូច ជា Facebookនិង Instagram ដោយសារតែជំទាស់នឹងការឃោស នារបស់រដ្ឋ។ មានតែប្រភពព័ត៌មានដែលរដ្ឋគ្រប់គ្រងប៉ុណ្ណោះដែលអាចផ្សព្វផ្សាយបាននៅក្នុងប្រទេសរុស្ស៊ី។ បណ្ដាញព័ត៌មានទាំងនេះមិនអាចប្រើសូម្បីតែពាក្យសង្គ្រាមឬការ ឈ្លានពានក្នុងរឿងអ៊ុយក្រែនផង។ អ្នកប្រព្រឹត្តល្មើសអាចមានទោសជាប់គុករហូតដល់១៥ឆ្នាំ។ មិនត្រឹម តែពាក្យសង្គ្រាមទេដែលលោកពូទីនហាមមិនឲ្យប្រើ សូម្បីរដ្ឋាភិបាល លោកហ្សេឡែនស្គីក៏លោកពូទីនប្រើពាក្យថា”ក្រុមប្រើប្រាស់គ្រឿងញៀននឹងណាហ្ស៊ីប្រភេទថ្មី” ដែរ និងហៅ ថា” របបក្រុងកៀវវិញ” ។ តែពិភព លោកបាន ឃើញច្បាស់ថារវាងអ្នកទាំងពីរតើអ្នកណាមួយដែលដូចទៅនឹងណាហ្ស៊ីជាងគេ។ ហើយនៅមាន រឿងមួយទៀតដែលខុសគ្នាស្រឡះនោះគឺគុណតម្លៃគ្រួសារ។ លោកពូទីន បានលែងលះភរិយាដែលបានរួមរស់ជា មួយគ្នា អស់ពេល៣០ឆ្នាំ ក្រោយគាត់បានទាក់ទងជាមួយនារីក្មេងម្នាក់ទៀតដែលគាត់មានកូនច្រើននាក់ជាមួយគ្នា។ លោកហ្សេ ទ្បែនស្គីវិញបានរៀបការជាមួយភរិយាគាត់ Olena បានជិត២០ឆ្នាំហើយមានកូន២នាក់ជាមួយគ្នា។ ទោះបីមានពាក្យចចាមអារ៉ាមខ្លះក្ដីក៏ប្ដីប្រពន្ធនេះរស់នៅជាមួយគ្នាដោយសប្បាយ។
ប៉ុន្តែចុងក្រោយនេះមិនត្រឹមតែលោកស្រី Olenaទេដែលស្រឡាញ់លោកហ្សេទ្បែនស្គីមាននារីច្រើនរាប់មិនអស់ដែលចូលចិត្តគាត់។ ក្រុមហ៊ុនឆេកូមួយបានផលិតខ្នើយដែលមានដាក់រូបគាត់ ក្រុមហ៊ុន Legoក៏បានផលិតរូប លោកហ្សេទ្បែនស្គីជាអ្នកប្រយុទ្ធដ៏ក្លាហាន។ ក្នុងពេលជាមួយគ្នាដែលលោកពូទីនត្រូវបានគេមើលឃើញថាជាតួចិត្តអា ក្រក់ កំណាចឃោរ ឃៅ។ នៅតាមវិថីក្នុងប្រទេសប៉ូទ្បូញ វិចិត្រករបានគូររូបលោកពូទីនជា Voldemort និងរូបលោកហ្សេទ្បែនស្គីជា Harry Potter។សមត្ថភាពរបស់លោកហ្សេឡែនស្គី ក្នុងការដឹកនាំការតស៊ូ ប្រឆាំងសត្រូវចេះតែកើនឡើងរៀង រាល់ថ្ងៃហើយនេះផ្តល់ជាគំរូដល់មនុស្សជាច្រើន។ ភាពខុសគ្នារវាងលោកហ្សេទ្បែនស្គីនិងលោកពូទីន បានបង្ហាញយើងថាតើអ្នកដឹកនាំប្រភេទណាដែលពិភព លោកសម័យទំនើបត្រូវការ។ មិនមែនមេដឹកនាំផ្ដាច់ការដែលធ្វើឲ្យគេខ្លាចនិងប្រើយុទ្ធវិធីឈ្លានពានគេទេ តែគឺមេដឹកនាំមួយដែលអាចចូលជិតបាន និយាយ ត្រង់និងរឹងមាំដែលអាចបង្រួបបង្រួមប្រជាជាតិរបស់ខ្លួនពិតប្រាកដ៕