វិភាគ -លោកប្រធានាធិបតីបៃដិនធ្វើអោយខាតបង់ប្រយោជន៍ការទូត។គាត់កំពុងដើរចូលរណ្តៅដែលលោកពូទីន បានជីករង់ចាំគាត់

0
160

យុទ្ធសាស្ត្រសង្គ្រាមគឺការគន់គូរទុក ជាមុនអំពីអ្វីដែលសត្រូវចង់ឲ្យយើងធ្វើនិងអ្វីដែលយើងមិនត្រូវធ្វើ។ ការឈ្លានពានរបស់លោកពូទីនមក លើអ៊ុយក្រែនកំពុងប្រវេប្រវា។ គាត់បាននិយាយភរប្រជាជនរុស្សីដើម្បីបង្ហាញថាទង្វើនេះត្រឹមត្រូវ។ គាត់ប្រាប់ប្រជាជនរុស្ស៊ីថាមិនមែនរឿង អ៊ុយក្រែនទេប៉ុន្តែគឺណាតូនិងលោក ខាងលិចដែលចង់បំបាត់និងផ្តួលរំលំរុស្ស៊ី។ ហេតុនេះហើយប្រជាជនរុស្ស៊ីត្រូវតែគាំទ្រលោកពូទីនក្នុងសង្គ្រាមនេះ ហើយប្រជាជនរុស្ស៊ីពិតជាបានគាំទ្រមែន។ រហូតមកដល់ពេលនេះណាតូបានប្រុងប្រយ័ត្នមិនឲ្យធ្លាក់ ចូលក្នុងឧបាយកលរបស់លោកពូទីន ទ្បើយ។ ណាតូក៏ដូចជាប្រទេសសមាជិកនិមួយៗមិនបានចូលអន្តរា គមន៍ដោយផ្ទាល់នៅក្នុងសង្គ្រាមអ៊ុយក្រែនតាមសំណូមពររបស់លោក ប្រធានាធិបតីហ្សេទ្បែនស្គីឡើយ។ បើទោះបីជាមានការគាំទ្រតាមពាក្យសន្យា និងជំនួយយោធាជាហូរហែនិងទូលំទូលាយពីរដ្ឋផ្សេងៗនៃលោកខាងលិចក៏ដោយ ក៏ណាតូនៅតែប្រកាន់យកវិន័យមួយ នោះគឺ ជាទំនាស់រវាងរុស្ស៊ីនិងប្រទេសជិត ខាងដែលមានអតីតកាលជាមួយគ្នាទាំងប្រវត្តិសាស្ត្រទាំងអសន្តិសុខ។ ពុំមានអ្វីគ្រោះថ្នាក់ជាងធ្លាក់ចូលទៅក្នុងការគិតគូរទុកជាមុនរបស់លោកពូទីន ដោយនាំឲ្យមានការរស់ឡើង វិញនូវទំនាស់សង្គ្រាមត្រជាក់រវាងរុស្ស៊ីនិងលោកខាងលិចទ្បើងវិញឡើយ។

ការគាំទ្រផ្នែកស្មារតីនិងអាវុធដល់អ៊ុយក្រែនជារឿងមួយ តែការមានយន្តហោះណាតូលើអាកាសនិងកងទ័ពណាតូជួយប្រយុទ្ធជា មួយ កងទ័ពរុស្ស៊ីជារឿងមួយផ្សេង ទៀត។ វិធីចុងក្រោយនេះនឹងនាំទៅដល់ការដំឡើងថ្នាក់សង្គ្រាមដែលលែងអាចត្រួតត្រាបានហើយ។ កាលពីអាទិត្យមុនលោកប្រ ធានា ធិបតីបៃដិនបានមកទស្សនកិច្ចនៅអឺរ៉ុបដោយប្រើវោហារសាស្ត្របង្កសង្គ្រាម។ គាត់បានហៅលោកពូទីនថាជា”ពេជ្ឈឃាត ជាឧក្រិដ្ឋជនសង្គ្រាមដែលមិនអាចអោយនៅកាន់ អំណាចតទៅទៀតបានឡើយ”។ ដូចនេះគាត់បានធ្វើខុសពីពិធីការលោកខាងលិចដែលប្រឆាំងនឹងការផ្លាស់ប្ដូររបបដឹកនាំនៃប្រទេស ក្រៅ។ កាលពីខែតុលាឆ្នាំទៅគាត់ក៏បានជ្រុលមាត់ថាអាមេរិកនឹង “ការពារតៃវ៉ាន់” ក្នុងករណីមាន “អំពើឈ្លានពានពីប៉េកាំង” ដែល ជាការផ្ទុយនឹងជំហរដ៏ប្រុង ប្រយ័ត្នរបស់វ៉ាស៊ីនតោនជាយូរមក ហើយដែលមិនបានបង្ហាញច្បាស់ក្នុងរឿងនេះ ទេ។ នៅរាល់លើកទាំងអស់សេត វិមាននិងក្រសួងការបរទេសបានបដិសេធភ្លាមៗថាលោកបៃដិនមិនមែនសំដៅទៅលើអ្វីដែលគាត់បាននិយាយឡើយ ប៉ុន្តែអ្វីៗវាបានហួសទៅហើយ។ វាដូចជាបង្ហាញថាគាត់ជាមនុស្សរអិលមាត់ដែលច្រើននិយាយមិនបានគិត។ម៉ូស្គូបានផ្សព្វផ្សាយ ពាក្យសម្ដីទ្រគោះរបស់គាត់ដល់ប្រជាជនរុស្ស៊ី។ បារាំងនិងអង់គ្លេសត្រូវបង្ខំ ចិត្តដាក់ខ្លួនឆ្ងាយពីពាក្យសំដីនេះដែលនាំឲ្យលំបាកដល់អ៊ុយក្រែន។ អ្នកការទូតអាមេរិកជើងចាស់មួយ រូបលោក Richard Haassបានលើកឡើងថា”ការដែលយើងនិយាយដោយមិនបានព្រាង ទុក ពេលខ្លះនាំឲ្យមានផលអាក្រក់ណាស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here