វិភាគ -លោកប្រធានាធិបតីបៃដិនធ្វើអោយខាតបង់ផលប្រយោជន៍ការទូត

0
373

វាហាក់ដូចជាការបង្ហាញនូវការខ្វែងទស្សនៈគ្នាក្នុងរដ្ឋបាលអាមេរិកថាលោកប្រធានាធិបតីចង់ធ្វើអោយសង្គ្រាមកាន់តែធំ។ គឺជាទស្សនៈវិស័យរបស់ប្លុកអំណាចធំពីរក្នុងពិភពលោកដែលមានម្រាមដៃនៅលើប៊ូតុងអាវុធនុយក្លេអ៊ែរ ប៉ុន្តែមិន បានឈរនៅលើការពិតជាក់ ស្ដែងសោះ។ ប្រៀបបីដូចជាសេណារីយ៉ូ”បែបឆ្កួតលីលា” ដែលអ្នកយុទ្ធ សាស្ត្របានផ្អើលជ្រួលច្របល់កាល ពីសតវត្សរ៍ទីម្ភៃដែរ។ សង្គ្រាមនៅអ៊ុយក្រែនបានមកដល់របត់មួយតើវាជា”ការចាប់ផ្តើមនៃទីបញ្ចប់” ឬមួយវាជា”ទីបញ្ចប់នៃការចាប់ផ្តើម”។

ការប្រយុទ្ធគ្នានៅលើដីបាននៅទ្រឹង ហើយសម្ព័ន្ធមិត្តអ៊ុយ ក្រែនបានផ្ដល់ការគាំទ្រផ្នែកសម្ភារៈ និងអាវុធយុទ្ធ ភណ្ឌ តាមដែលអាចគេអាចធ្វើបានចៀសវាងយ៉ាង ណាមិនឲ្យមានការប៉ះទង្គិចផ្ទាល់ជាមួយរុស្ស៊ីឡើយ។ ពួកគេដឹងថាបើពេលណាកងកម្លាំងណាតូឈាន ជើងជាន់លើសមរភូមិ មុខជាដើរ ចូល រណ្តៅលោកពូទីនហើយអ៊ុយ ក្រែននិងត្រូវមុជក្នុងថ្លុកឈាម។ឯអឺរ៉ុបមុខជាអាចជួបសង្គ្រាមលោកដូចកាលឆ្នាំ១៩១៤ ដូច្នោះដែរ។លោក ហ្សេឡេនស្គីក៏បានម្ចាស់ការក្នុងការកៀងគរកម្លាំងការពារ ប្រទេស គាត់ដោយបានបង្ហាញអ្វី មួយ ដែលអ្នកវិភាគយោធាមិនដែលគិត ដល់នោះគឺអាវុធ បច្ចេកវិជ្ជាទំនើបៗនិងឧត្តម ភាពផ្នែកអាកាស មិនអាចយកឈ្នះអ្នកប្រយុទ្ធសូម្បី តែប្រជាជនសាមញ្ញក៏ដោយឲ្យតែមានបេះដូងស្នេហា ជាតិមាតុភូមិខ្លួន។ ប៉ុន្តែរឿងដែលចៀសមិនរួចគឺលោកហ្សេឡែនស្គីត្រូវតែចរចាដោយ សម្របសម្រួលបើគាត់មិនចង់ឲ្យទីក្រុងនានារបស់អ៊ុយក្រែនត្រូវខ្ទេចខ្ទីរាបដល់ដីហើយកងទ័ពពូទីនសុខចិត្តដកថយចេញ ទៅវិញ។ លោកហ្សេឡែនស្គីក៏បានបង្ហើបពីការត្រឡប់ទៅរកដំណោះ ស្រាយក្រុងMinsk 2 កាលពីឆ្នាំ ២០១៥ ឡើងវិញដោយទទួល ស្គាល់ថារុស្ស៊ីមិនចង់ឲ្យណាតូខិតទៅកៀកនឹងព្រំដែនខ្លួនតាមរយៈអ៊ុយក្រែនឡើយ។

នោះគឺជាការទុកអ៊ុយក្រែនអោយនៅអព្យាក្រិត្យដូចប្រទេសហ្វាំងឡង់ហើយនិងទទួល ស្គាល់ស្វ័យភាពតំបន់ដុនបាស់ បើពុំដូច្នោះទេសង្គ្រាមនឹងបន្តគ្មានទីបញ្ចប់។
មេដឹកនាំពីររូបរបស់ណាតូគឺលោកបៃដិននិងលោកចនសុនជាអ្នកប្រជានិយម តែមិនសូវស្ទាត់ជំនាញក្នុងសិល្បៈការទូត។ ការប្រើពាក្យ សម្ដី ធ្ងន់ៗមិនបានធ្វើឲ្យលោកពូទីនខ្លាចរអាឡើយវាដូចជាដុតសង្គ្រាម អោយកាន់តែខ្លាំងឡើងហើយនឹងធ្វើឲ្យគាត់ពិបាកទទួលយកសម្ប ទាន ណាមួយដែលបង្ហាញថាគាត់បរាជ័យ។
វិធីសាស្ត្រសង្គ្រាមមួយទៀតគឺទុកស្ពានសម្រាប់ឱ្យសត្រូវអ្នកដកថយ។ ស្ពាននោះគឺការសម្របសម្រួលលើតំបន់ដូនបាស់នេះឯង គឺជាជម្លោះរវាងអ៊ុយក្រែន និង លោកពូទីន ទេ មិនមែនលោកខាងលិចនិងរុស្សី ទ្បើយ។ បើអ៊ុយក្រែនចង់បានសន្តិភាពមែនត្រូវតែហ៊ានលះបង់ប៉ុណ្ណឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here