ឮសូរតែផាច់! Will Smith ទះកំផ្លៀង Chris Rock លើឆាក Oscar ព្រោះតែរឿងនេះ…

0
288

ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមទាំងក្នុងស្រុក និងក្រៅស្រុក ហើយក៏មិនមែនជាការសម្តែងឡើយ ក្រោយពីកំពូលតារាសម្តែងល្បីឈ្មោះ Will Smith បានឡើងទៅទះកំផ្លៀង Chris Rock តារាកំប្លែងអាម៉រិក លើឆាក Oscar ក្នុងកម្មវិធីពានរង្វាន់ Academy Awards លើកទី៩៤ ក្រោយពីនិយាយលេងសើចទៅកាន់ភរិយារបស់លោក។

តាមរយៈវីដេអូខ្លីនៅលើបណ្តាញអ៊ីនធឺណែត ដំបូងឡើយលោក Chris Rock បាននិយាយនៅលើឆាក ខណៈពេលដែលបង្ហាញពានរង្វាន់ ហើយជ្រុលសម្តីនិយាយទៅកាន់ភរិយាលោក Will Smith គឺ Jada Pinkett Smith ពីរឿងដែលនាងគ្មានសល់ (ក្បាលត្រងោល)។ ការនិយាយរបស់តារាកំប្លែងរូបនេះ ដំបូង Will Smith បានសើច ស្រាប់តែបន្តិចក្រោយមក Will Smith បានឡើងទៅទះកំផ្លៀងលើឆាកតែម្តងរហូត Chris Rock លាន់មាត់ថា “Wow”។ ក្រោយពីទះកំផ្លៀងហើយ Will Smith បានចុះពីលើឆាកត្រឡប់ទៅកន្លែងអង្គុយវិញ ហើយបានប្រាប់កុំឱ្យ Chris Rock និយាយឈ្មោះប្រពន្ធរបស់លោក។
គួរបញ្ជាក់ផងដែរថា Jada Pinkett ភរិយា Will Smith បានកើតជំងឺ alopecia ដែលជាជំងឺអូតូអ៊ុយមីន ទើបធ្វើឱ្យនាងជួបបញ្ហារហូតមិនអាចទុកសក់បានផងដែរ។
យ៉ាងណាមិញ ក្រោយពីមានរឿងហេតុនឹកស្មានមិនដល់នេះ តាមប្រភពព័ត៌មានក៏បានឱ្យដឹងថា Chris Rock ក៏បានទៅជួប Will Smiths ដើម្បីសុំទោសចំពោះរឿងនេះដូចគ្នា ចំណែកឯ តារាសម្តែង Will Smith បានឡើងទទួលពានរង្វាន់ចំពោះការសម្តែងដ៏ល្អរបស់លោក ដោយបានសុំទោសទៅដល់កម្មវិធីរឿងលោកឡើងទះកំផ្លៀងក្នុងកម្មវិធី ប៉ុន្តែលោកមិនបានសុំទោសទៅដល់ Chris Rock ទេ៕

សូមទស្សនាវីឌីអូរខាងក្រោមៈ

LEAVE A REPLY

Please enter your comment!
Please enter your name here