ចំពេលមានការប្រឆាំង នាយករដ្ឋមន្រ្តីជប៉ុននិយាយថា លោកមិនដែលដាក់កីឡាអូឡាំពិក ជាអាទិភាពទេ

0
177

នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាននិយាយកាលពីថ្ងៃច័ន្ទ ទី១០ ខែឧសភាថា លោកមិនដែលដាក់ “កីឡាអូឡាំពិកជាអាទិភាព” នោះទេ ចំពេលមានការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនជប៉ុនជិត ៦០ ភាគរយ ចង់ឲ្យអូឡាំពិកលុបចោល ដែលនៅមិនដល់ ៣ ខែទៀតនឹងចាប់ផ្តើម។ ប្រទេសជប៉ុនបានពន្យារពេលនៃការដាក់គ្រាមានអាសន្ននៅក្នុងទីក្រុងតូក្យូ រហូតដល់ចុងខែឧសភា ហើយកំពុងព្យាយាមទប់ស្កាត់ការកើនឡើងករណី COVID-១៩ ដែលធ្វើឲ្យមានសំណួរបន្ថែមទៀតថា តើព្រឹត្តិការណ៍កីឡានេះគួរតែបន្តរឺអត់។ មន្ត្រីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងលោក Suga ផ្ទាល់ បានទទូចថា ការប្រកួតកីឡាអូឡាំពិកនឹងប្រព្រឹត្តទៅ ប្រកបដោយសន្តិសុខ និងសុវត្ថិភាព។ ប៉ុន្តែការស្ទង់មតិសាធារណៈដែលធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ដោយកាសែត Yomiuri Shimbun បានបង្ហាញថា ៥៩ ភាគរយ ចង់ឲ្យហ្គេមត្រូវបានលុបចោល ផ្ទុយទៅនឹង ៣៩ ភាគរយ ដែលនិយាយថា ហ្គេមគួរតែធ្វើ។ ការស្ទង់មតិមួយទៀតធ្វើឡើងនៅចុងសប្តាហ៍ ដោយ TBS News បានរកឃើញថា ៦៥ ភាគរយចង់ឲ្យហ្គេមត្រូវលុបចោល ឬ ពន្យារពេលម្តងទៀត ក្នុងនោះមាន ៣៧ ភាគរយ បោះឆ្នោតលុបចោលព្រឹត្តិការណ៍ទាំងមូល ហើយ ២៨ ភាគរយ អំពាវនាវឱ្យមានការពន្យារពេល។ មនុស្សជាង ៣០ ម៉ឺននាក់ បានចុះហត្ថលេខាលើញត្តិមួយ ដើម្បីលុបចោលការប្រកួតកីឡានេះ។ នៅពេលត្រូវបានសួរថា តើហ្គេមនឹងបន្តឬទេ លោក Suga បានឆ្លើយតបថា “ខ្ញុំមិនដែលដាក់កីឡាអូឡាំពិកជាអាទិភាពទេ” លោកបានបន្ថែមថា “អាទិភាពរបស់ខ្ញុំ គឺការពារអាយុជីវិត និងសុខភាពប្រជាជនជប៉ុន៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here