វិភាគ : តើមានវិធីអាចដោះស្រាយឬបញ្ចប់សង្គ្រាមរុស្សី-អ៊ុយក្រែនបាន ទេ?

0
499

ឥឡូវនេះការប្រយុទ្ធគ្នាកាន់តែសា ហាវឡើងហើយ រហូតដល់រុស្សីឈានដល់ការប្រើប្រាស់ជាលើកដំ បូងនូវមីស៊ីលលឿនជាងសំឡេងធុន Kinzhal ដើម្បីកម្ទេច ឃ្លាំងស្តុកអាវុធក្រោមដីរបស់អ៊ុយក្រែន។ ការវាយប្រយុទ្ធគ្នារហូតដល់ទីបញ្ចប់មិនមែនជាជម្រើសឡើយ ព្រោះវាកាន់តែបំផ្លិចបំផ្លាញអ៊ុយក្រែនឲ្យកាន់តែខ្ទេចខ្ទីថែមទៀត។ ការទូតជាវិធីសមស្របបំផុត ប៉ុន្តែជាការទូតសម័យសង្គ្រាម។ អ៊ុយក្រែនកំពុងស្វែងរកសិទ្ធិដើម្បីរស់រានមានជីវិតហើយរុស្ស៊ីចង់ឲ្យមានការសន្យាផ្នែកនយោបាយពីលោកខាងលិច(ណាតូនិងអាមេរិក)ថាមិនវាតទីតទៅទៀត។ វាមិនមែនជាការចរចា រវាងគូភាគីដោយស្មើភាពគ្នានោះឡើយ។ តើលោកប្រធានាធិបតីអ៊ុយ ក្រែន ហ្សេឡិនស្គីមានជម្រើសអ្វី? ឥឡូវនេះគាត់កំពុងពឹងផ្អែកខ្លាំងលើការគាំទ្រពីលោកខាងលិចដែលកំពុងអញ្ជើញគាត់ជាហូរហែអោយថ្លែងសុន្ទរកថាទៅកាន់សភារបស់គេតាមរយៈវីដេអូ។ វាក្លាយជាទម្លាប់ទៅហើយ ដែលលោកហ្សេទ្បែនស្គី មានមុខលើផ្ទាំងទូរទស្សន៍ធំៗស្នើសុំជំនួយបន្ថែមនិងឲ្យមាន”តំបន់គ្មានការហោះហើរ” នៅលើអ៊ុយក្រែនក្នុងបុព្វហេតុការពារជនស៊ីវិល។ សមាជិកសភាបណ្ដាប្រទេសលោក ខាងលិចមិនមែនចេះតែយល់ព្រមតាមគាត់នោះទេ។ ជាការពិតហើយគេបាននាំគ្នាក្រោកឈរទះដៃអបអរ សាទរនិងសរសើរលោកប្រធានា ធិប តីអ៊ុយក្រែនថាជាវីរៈបុរស (លោកនា យករដ្ឋមន្ត្រីកាណាដា)។
– ថ្ងៃទី៨មិនាឆ្នាំ២០២២: នៅចំពោះ មុខសភាអង់គ្លេស:”សូមជួយរកវិធីធ្វើឲ្យដែនអាកាសអ៊ុយក្រែនមានសុវត្ថិភាព”។
– ថ្ងៃ១៥មិនាឆ្នាំ២០២២នៅចំពោះ មុខសភាកាណាដា: “យើងមិនចង់សុំអ្វីច្រើនទេ យើងគ្រាន់តែចង់បានយុត្តិធម៌និងការគាំទ្រពិតប្រាកដ”
– ថ្ងៃ១៦មិថុនាឆ្នាំ២០២២ នៅចំពោះ មុខសភាអាមេរិក:”តើអ្វីដែលយើងស្នើសុំហ្នឹងច្រើនពេកឬ? យើងគ្រាន់ តែចង់បាន”តំបន់គ្មានការហោះហើរមួយនៅលើដែនអាកាសអ៊ុយក្រែន”
-ថ្ងៃ១៨មិនាឆ្នាំ២០២២ នៅចំពោះ មុខសភាអាល្លឺម៉ង់:” លោកអធិការ បតីសូលសូមទម្លាយកំផែងនិងផង” (លោកហ្សែឡិនស្គីចង់ឲ្យអ៊ុយក្រែនចូលក្នុងសហគមន៍អឺរ៉ុប)។
តើលោកហ្សេទ្បែនស្គីមានយុទ្ធ សាស្ត្រអ្វី?
លោកហ្សេទ្បែនស្គីមានសំណើមូលដ្ឋានតែ១ទៅកាន់គ្រប់ប្រទេសលោកខាងលិចទាំងអស់នោះគឺ: ” គ្មានតំបន់ហោះហើរ” លើអាកាសអ៊ុយក្រែន។ ប៉ុន្តែអ្នកដឹកនាំប្រទេសលោកខាងលិចទាំងអស់សុទ្ធតែឆ្លើយបដិសេធ(ដើម្បីកុំអោយមានការប្រឈមមុខដោយផ្ទាល់ជាមួយរុស្សីដែលអាចនាំដល់សង្គ្រាមលោកលើកទី៣) : លោកបៃដិនប្រធានាធិបតីអាមេរិក លោកជនសុននាយករដ្ឋមន្ត្រីអង់គ្លេស លោកម៉ាក្រុងប្រធានាធិបតីបារាំង… ។ ពួកគេទាំងនោះចង់នៅគាំទ្រពីចំងាយតែមិនចង់លូកដៃចូលជ្រៅទេហេតុនេះ “តំបន់គ្មានការហោះ ហើរ” មិនអាចទៅរួចឡើយ។ លោកខាងលិចក៏ដឹង រុស្ស៊ីក៏ដឹង តើហេតុអ្វីបានជាលោកហ្សេឡិនស្គីនៅតែទទូចស្នើសុំទៀត។ យើងគិតទៅអាចមានលទ្ធភាពពីរ: ១)ការខ្វះបទពិ សោធន៍នយោបាយរបស់គាត់។

លោកហ្សែឡិនស្គីទើបតែទ្បើងកាន់អំណាចបាន៣ឆ្នាំ រំពឹងតែទៅលើជំនួយបន្ថែមពីលោកខាង លិច(ណាតូនិងអាមេរិក) ហើយនៅ តែ មានសង្ឃឹម។ នៅក្នុងការអំពាវ នាវប្រកបដោយអារម្មណ៍ក្ដុកក្ដួលក្នុងសុន្ទរកថាទៅកាន់បណ្តាសភាលោកខាងលិចគាត់បានបង្ហាញរូបភាពអំពីការបំផ្លិច បំផ្លាញ មីស៊ីលរុស្ស៊ីបាញ់មកលើអគារជនស៊ីវិល ជនភៀសខ្លួនអ៊ុយក្រែនរត់ចេញពីសង្គ្រាម…។ល។លោកហ្សេទ្បែនស្គីចង់អំពាវនាវដល់មនុស្សធម៌របស់ណាតូ។ រាល់ការអំពាវនាវនិងសុន្ទរកថាដោយអារម្មណ៍ក្ដុកក្ដួលរបស់គាត់ (គាត់ជាតារាសម្ដែងស្រាប់) គាត់បានរៀបក្រឡាដើម្បីលេងល្បែងជាមួយរុស្ស៊ី។ ជាមួយលោកហ្សែឡិនស្គីកិច្ចព្រមព្រៀងអ្វីក៏ដោយក៏ប្រៀបដូចជាកាំបិតមុខពីរដែរ។ ពិតមែនហើយការប្រយុទ្ធគ្នាគង់តែនឹងចប់ តែក្នុងតម្លៃប៉ុន្មាន? ចុះបើលោកហ្សែឡិនស្គីសុខចិត្តចាញ់ដើម្បីសន្តិភាពតើលទ្ធផលវាទៅជាយ៉ាងណា? ឥឡូវយើងប្រៀបធៀបគ្នាមើលរវាងអ្វីដែលលោកពូទីនចង់បានកាលនៅខែធ្នូឆ្នាំ២០២១:
– អព្យាក្រឹតភាពរបស់អ៊ុយក្រែន(កុំចូលណាតូ)
– ឈប់ពង្រីកណាតូមកខាងកើត។
– ណាតូកាត់បន្ថយការពង្រាយទ័ពមកខាងកើត។
លោកប្រធានាធិបតីបៃដិននិងលោកហ្សែឡិនស្គីបដិសេធសំណើទាំង អស់នេះ។
មកដល់ខែមីនាឆ្នាំ២០២២ លោកពូទីនស្នើ:
– អព្យាក្រឹតភាពអ៊ុយក្រែន(កុំចូលណាតូ)
– ទទួលស្គាល់សាធារណរដ្ឋបំបែកខ្លួនទាំងពីរនៅតំបន់ដុនបាស់(ឌីញែត្រនិងលូហាន់)
-ទទួលស្គាល់តំបន់គ្រីមេថាជារបស់រុស្ស៊ី។
ហេតុនេះយើងឃើញថាលក្ខខណ្ឌលោកពូទីនកាន់តែតានតឹងជាងមុន។ តើលោកហ្សេទ្បែនស្គីមានជម្រើសអ្វី? ឬមួយគាត់សុខចិត្តទទួលយកលក្ខខណ្ឌនឹង ឬមួយឈរមើលប្រទេសគាត់ត្រូវបំផ្លិចបំផ្លាញខ្ទេចខ្ទី។ និយាយឲ្យងាយស្តាប់គ្មានអ្នកណាឈ្នះឡើយឬមួយគាត់សុខ ចិត្តទទួលយកលក្ខខណ្ឌឬធ្វើជាប្រធានាធិបតីដែលមិនអាចធ្វើអ្វីកើត។ តែក៏មានជម្រើសមួយទៀតដែលលោកហ្សេទ្បែនស្គីអាចបន្ទោស ណាតូនិងអាមេរិកថា:”រុញស៊ីក្លូឲ្យចូលឡាន” ហើយទីបញ្ចប់គាត់ក៏បានរួចខ្លួន។ ជាការពិតហើយអាមេរិកនិងណាតូសុទ្ធតែបានសន្យាថាជួយ។ ពួកគេសន្យាការពារអធិប តេយ្យភាពអ៊ុយក្រែនតែពេលវេលាមកដល់ ពួកគេរត់ប្រាសអាយ៉ូសតែរៀងខ្លួន។ មិនខុសទេដែលលោកហ្សែឡិនស្គីដាក់ទោសលើណាតូនិងអាមេរិកចំពោះរឿងអ្វីៗដែលកំពុងកើតនាពេលឥលូវនេះ។

តែសំណួរថាចុះមានរឿងអ្វីកើត ឡើង ក្រោយមកទៀត? ប្រទេសអ៊ុយក្រែនត្រូវខ្ទេចខ្ទាំអស់ដោយសារសង្គ្រាមត្រូវការស្ថាបនាឡើងវិញជា បន្ទាន់ តើនរណាជាអ្នកចេញលុយ? លោកពូទីនមុខជាអត់ហើយ។ហេតុនេះលោកហ្សេទ្បែនស្គីនៅតែពឹងលើលោកខាងលិចដដែលនឹង។ រឿងទាំងអស់វាមិនធ្លាក់ដល់ប៉ុណ្ណឹងទេបើសិន ជាលោកហ្សេទ្បែនស្គីជាអ្នក នយោបាយចាស់វស្សាមានបទ ពិសោធន៍វិញគាត់អាចធ្វើរឿងផ្សេង ពីហ្នឹង។ គាត់អាចស្វែងយល់ពីបំណងពិតប្រាកដរបស់លោកពូទីន ចង់ បានអ្វី ឬមួយថាអាមេរិកនិងណាតូអាចជួយ គាត់បានត្រឹមកំរឹតណា? រឿងពិតយ៉ាងម៉េចយើងក៏មិនច្បាស់ដែរ។ តែអាទិភាពទី១របស់លោកប្រ ធានាធិបតីអ៊ុយក្រែនគឺការឈប់ បាញ់ គ្នាជាបន្ទាន់ហើយសុខចិត្តធ្វើសម្បទានបន្ថែមទៀត។ លោកហ្សេឡែនស្គី បាន បន្ទន់ឥរិយាបថខ្លះហើយដូចជាបើកចំហលក្ខខណ្ឌរបស់សាធារណរដ្ឋផ្ដាច់ខ្លួនទាំងពីរនៃតំបន់ដុនបាស់។ ប៉ុន្តែទាល់តែរុស្សីយល់ព្រមអោយមានបទឈប់បាញ់គ្នាសិនទើបមានការជជែករឿងនយោបាយ។ នៅរឿងធានាសុវត្ថិ ភាពដល់អ៊ុយក្រែន ទៀត ដែលឥឡូវ នេះគាត់លែងចង់ជឿលោក ខាង លិច តទៅ ទៀតហើយ បែរទៅរកអុីស្រាអែលវិញម្តងដោយសារលោកហ្សេឡិនស្គីមានកំណើតដើមជាជ្វីហ្វ៕

LEAVE A REPLY

Please enter your comment!
Please enter your name here