កម្រងរូបភាព៖ អតីត ជនភៀសខ្លួន ខ្មែរ លាង រថយន្ត ដើម្បី អង្គាស ប្រាក់ ជួយ ជនភៀសខ្លួន អ៊ុយក្រែន

0
256

ការវាយលុក របស់ ប្រទេស រុស្ស៊ី ក្នុង ប្រទេស អ៊ុយក្រែន ដោយ គ្មាន ការបង្ក ហេតុ ជាមុន នាំឲ្យ ពលរដ្ឋ អាមេរិកាំង ជាច្រើន ឈឺឆ្អាល ហើយ ស្វែងរក វិធី ផ្សេងៗ ដើម្បី ជួយ ប្រទេស និង ពលរដ្ឋ អ៊ុយក្រែន។ អ្នកខ្លះ ស្ម័គ្រចិត្ត ធ្វើដំណើរ ទៅ បណ្តា ប្រទេស ជិតខាង អ៊ុយក្រែន ដើម្បី ជួយ ជនភៀសខ្លួន ដែល ភាគច្រើន ជា ស្ត្រី និង កុមារ ដែល កំពុង រត់ចេញ ពី ការ វាយប្រហារ ប្រចាំថ្ងៃ របស់ រុស្ស៊ី។

អ្នកខ្លះទៀត ស្ម័គ្រចិត្ត ទៅ ចូលរួម ជាមួយ ពលរដ្ឋ អ៊ុយក្រែន ក្នុង ការប្រយុទ្ធ តទល់ ជាមួយ កងទ័ព រុស្ស៊ី ទោះ ជា ស្ថានទូត សហរដ្ឋ អាមេរិក ប្រចាំ រដ្ឋធានី កៀវ អំពាវនាវ មិនឲ្យ ជនជាតិ អាមេរិកាំង ធ្វើដំណើរ ទៅ ប្រទេស អ៊ុយក្រែន ក៏ដោយ។ សម្រាប់ អតីត ជនភៀសខ្លួន ខ្មែរ មួយ ចំនួន នៅ ទីក្រុង San Bernadino ដែល ស្ថិត នៅ ចម្ងាយ ប្រហែល ១០០ គីឡូម៉ែត្រ ពី ទីក្រុង Long Beach រដ្ឋ California ពួកគាត់ បាននាំគ្នា រៀបចំ ការលាង រថយន្ត មួយ នៅ វត្តសុវណ្ណារ៉ាម ដើម្បី អង្គាស ប្រាក់ យក ទៅ ជួយ ជនភៀសខ្លួន អ៊ុយក្រែន ដែល កំពុង ជ្រកកោន នៅ ក្នុងបណ្តា ប្រទេស ជិតខាង របស់ខ្លួន រួមមាន ប្រទេស ប៉ូឡូញ និង ហុងគ្រី ជាដើម។ លោក សុកាណ ហ៊ុនរ៉ូ ជា អ្នកផ្តួចផ្តើម គំនិត រៀបចំ ការលាង រថយន្ត នេះ កាលពី ថ្ងៃសៅរ៍ ទី១៩ ខែមីនា កន្លង ទៅនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here