ទស្សនារូបភាពប្រាសាទបន្ទាយស្រី «ឥសូរបុរៈ» និងចម្លាក់ដ៏អស្ចារ្យនៅតាមប្រាសាទនេះ

0
432

(សៀមរាប)៖ នៅពេលគេនិយាយពីប្រាសាទបន្ទាយស្រី នោះគេនឹងនឹកឃើញនូវក្បូរក្បាច់ចម្លាក់ដ៏អស្ចារ្យ ដែលផុសពីផ្ទាំងថ្មភក់ពណ៌ផ្កាឈូកកម្រមាន ដែលទស្សនីយភាពនេះបានដិតជាប់ក្នុងក្រអៅបេះដូងភ្ញៀវទេសចរគ្រប់ៗរូប។ ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយប្រមាណជាង ៣០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។

ថ្វីដ្បិតរាងឆ្ងាយបន្ដិចក៏ពិតមែន តែភ្ញៀវទេសចរដែលបានមកកម្សាន្តខេត្តសៀមរាប កម្រចោលការទស្សនានៅប្រាសាទបន្ទាយស្រីនេះណាស់។

ប្រាសាទបន្ទាយស្រី កសាងឡើងនៅគ្រិស្ដសករាជ ៩៦៧ នៅចុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ រហូតដល់ដើមរាជ្យព្រះបាទជ័យវរ្ម័នទី៥ ពោលគឺមុនប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំ (បាយ័ន) ទៅទៀត។

ប្រាសាទនេះកសាងឡើងដោយព្រហ្មណ៍ម្នាក់ឈ្មោះ «យជ្ញវរាហៈ» ដែលជាព្រះគ្រូរបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា (ព្រះឥសូរ)។ ឈ្មោះដើមនៃប្រាសាទនេះ គឺ «ឥសូរបុរៈ» ដែលមានន័យថា បុរីនៃព្រះឥសូរ លុះក្រោយមកក៏ហៅថា «បន្ទាយស្រី» វិញ៕

សូមទស្សនារូបភាពនៅប្រាសាទបន្ទាយស្រីដូចតទៅ៖

LEAVE A REPLY

Please enter your comment!
Please enter your name here