វិភាគ : មានហេតុផល៥ដែលលោកសុី ជីនភីងត្រូវជួបពិភាក្សាគ្នាតាមទូរសព្ទ័

0
523

នៅថ្ងៃសុក្រនេះលោកប្រធានាធិបតីបាយដិនបានជជែកគ្នាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីសុីជិនពីង។
តាមអ្នកវិភាគ ការជជែកគ្នានេះមាន ហេតុផលសំខាន់៥:
១)សេតវិមានសំលឹងមើលដោយព្រួយបារម្ភចំពោះទំនាក់ទំនងរវាងលោកសុីនិងពូទីន។ចិនកំពុងពិចារ ណាថាតើគួរផ្តល់ជំនួយអោយរុស្សីឬអត់?
២)បើចិនមិនហ៊ានជួយរបស់ធំដូចជាដ្រូន មីសុីល។ ល។តើចិនអាចជួយគ្រឿងតូចតាចដូចជាម្ហូបអាហារ គ្រាប់រំសេវ និងសម្ភារ:សុើបការណ៍ខ្លះដែរឬទេ? ក្នុងការនិយាយទូរស័ព្ទលោកបាយដិនត្រូវប្រាប់ចិនអោយច្បាស់ថាចិននឹងទទួលខុសត្រូវចំពោះ ជំនួយដល់ការឈ្លានពានរបស់រុស្សី។ លោកខាងលិចមិនញញើតនឹងដាក់ទណ្ឌកម្មចិនទ្បើយ។ លោកសុីត្រូវធានាអោយបានជាប់ឆ្នោតអាណត្តិទី៣ទៀត ក្នុងសមាជលើកទី២០នៃគណ:បក្សកុម្មុយនិស្តចិននារដូវស្លឹកឈើជ្រុះខាងមុខនេះ ហើយគាត់ពិតជាមិនប្រថុយអោយរងទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចទ្បើយ។ ការដោះដូរពាណិជ្ជកម្មសហភាពអឺរ៉ុប-ចិនកើនលើស៨០០ពាន់លានដុល្លារឆ្នាំមុន អាមេរិក-ចិន លើស ៧៥០ពាន់លានដុល្លារ ពេលដែលរុស្សី-ចិនមានមិនដល់១៥០ពាន់លានផង។ តើចិនគួរយកមួយណា?
៣)អាមេរិកត្រូវគ្រប់គ្រងអោយបានទំនាក់ទំនងចិន-រុស្សី។
មុនពេលសង្គ្រាមអ៊ុយក្រែនក៏សេត វិមានតាមមើលដោយប្រុងប្រយត្ន័ទំនាក់ទំនងកាន់តែជិតគ្នារវាងលោក សុីនិងលោកពូទីន។មេដឹកនាំទាំងពីរបានប្រកាសពីទំនាក់ទំនង” គ្មានព្រំដែន” នៅក្នុងឯកសារដ៏វែងមួយក្នុងខែកុម្ភ:ពេលលោកពូទីនទៅក្រុងប៉េកាំងដើម្បីចូលរួមពិធីបើកកីទ្បាអូទ្បាំពិករដូវរងារ។
៤)សម្ពន្ធមិត្តអាមេរិកនៅអាសុីកំពុងតាមដានយ៉ាងដិតដល់ប្រតិកម្មចិនចំពោះសង្គ្រាមនៅអ៊ុយក្រែន។ការដែលរុស្សីឈ្លានពានអ៊ុយក្រែនបានបញ្ជូនភាពរំជើបរំជួលទៅទូទាំងអឺរ៉ុបនិងពិភពលោក។កន្លែងមួយដែលសង្កេតមើលដិតដល់ជាងគេគឺតៃវ៉ាន់ដែលចិនកំពុងចង់ត្រួតត្រា។ប៉េកាំងបានបង្កើនការហោះហើរទៅកៀកនិងតៃវ៉ាន់ហើយព្រមានប្រឆាំងការគាំទ្ររបស់អាមេរិក។នៅថ្ងៃដំបូងនៃសង្គ្រាមអ៊ុយក្រែនមានការបារម្ភថាចិនអាចនឹងវាយចូលតៃវ៉ាន់ដែរ។ប៉ុន្តែមន្ត្រីអាមេរិកគិតថាមិនមានរឿងបែបនឹងកើតទ្បើងទេ ព្រោះការឆ្លើយ តបដោយសុីសង្វាក់គ្នារវាងអាមេរិកនិងណាតូចំពោះរុស្សីធ្វើអោយចិនគិតពិចារណាទ្បើងវិញ។
៥)លោកប្រធានាធិបតីបាយដិននិងលោកសុីមានប្រវត្តិដ៏វែងជាមួយគ្នាតែមានទស្សន:ខុសគ្នាចំពោះពិភព លោក។
លោកបាយដិនបានរំលឹកអនុស្សា វ រីយ៍ពីកាលនៅជាអនុប្រធានាធិបតីដូចគ្នាដែលបាននៅជាមួយគ្នាអស់ពេលជាច្រើន និងថាគាត់បានចំ ណាយពេលជាមួយលោកសុីច្រើន ជាងមេដឹកនាំពិភពលោកដទៃ ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here