ភ្នំពេញៈ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បានអះអាងថា មន្ត្រី ឧទ្យានុរក្ស ក្នុងតំបន់ជួរភ្នំក្រវាញបានធ្វើការជួយសង្គ្រោះសត្វអណ្តើកទឹកចំនួន១០ក្បាល ហើយក្រៅពីនោះ គឺមានសត្វសំពោធ និង ឆ្លកមួយក្បាលផងដែរ ។
ប្រភពដដែលបានបន្តថា សត្វអណ្តើកទាំងនេះត្រូវទទួលបានការការពារនៅក្នុង ប្រទេសកម្ពុជា ប៉ុន្តែបែជាទទួលការគំរាមកំហែងដោយសារតែមានតម្រូវការសាច់របស់ ពួកគេជាអាហារដូចជាស៊ុបអណ្តើកជាដើម។
ប្រភពដដែលបានបន្តទៀតថា កាលពីសប្តាហ៍មុន ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ ធ្វើការជួយសង្គ្រោះបានសត្វសំពោចរួមទាំងសត្វឆ្លកមួយក្បាលដែលការរក្សាទុកសត្វ ទាំងនេះគឺជាបទឧក្រិដ្ឋ។
ប្រភពដដែលបានបន្តថា សត្វទាំងនេះ ពួកវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពជាពិសេស សត្វសំពោចដែលមានទំនាក់ទំនងជាមួយនិងជម្ងឺឆ្លងហ្សូណូទិកដូចជា កូវីដ-១៩ ជាដើម ពួកគេជាសត្វព្រៃ ដូចនេះពួកគេត្រូវការរស់នៅក្នុងទីជម្រកជាព្រៃធម្មជាតិ ៕/PC
ប្រភព រស្មីកម្ពុជា