នៅមុនការលែងលះគ្នារវាងមហាសេដ្ឋី BillGates បិតា Microsoft និងភរិយា Melinda ការលែងលះគ្នារវាងមហាសេដ្ឋីទី១ក្នុងលោក ថៅកែ Amazon លោកJeff Bezos និងភរិយា Mackenzie Scott គឺត្រូវចំណាយខ្ពស់ជាងគេ។ លោកស្រី Scott ទទួលបានប្រាក់ចំនួន ៣៨ពាន់លានដុល្លារ នៅពេលដែលលោកស្រីមានក្នុងដៃចំនួន ៦,១ពាន់លានដុល្លាររួចហើយធ្វើអោយលោកស្រីក្លាយជាស្ត្រីអ្នកមានបំផុតទី៣នៅក្នុងលោក។
អតីតស្វាមីលោកស្រី មហាសេដ្ឋី Bezosនៅតែជាបុរសអ្នកមានជាងគេនៅលើលោក។
អ្នកទាំងពីរបានជួបគ្នានៅពេលដែលកញ្ញា Scott បានធ្វើជាជំនួយការលោក Bezos នៅក្រុមហ៊ុន D E Shaw ក្នុងឆ្នាំ១៩៩២។ ពួកគេបានណាត់គ្នាដើរលេងអស់ពេល៣ខែ មុននិងរៀបការនៅឆ្នាំ១៩៩៣ ហើយផ្លាស់ទៅនៅក្រុង Seattle រដ្ឋ Washington ក្នុងឆ្នាំ១៩៩៤។ ពួកគេមានកូន៤នាក់៕