ឃីកបុកស៊ីង៖ត្រូវប្រកួតជម្រុះរកខ្លាំង មុនចេញទៅ SEA GAMES 2021 នៅវៀតណាម

0
47

ភ្នំពេញ៖សហព័ន្ធកីឡាកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាបានបង្ហាញក្រុមគ្រូបង្វឹកនិងកីឡាករកីឡាការិនីចំនួន១៣នាក់លើប្រភេទវិញ្ញាសាជាច្រើនសម្រាប់ក្រុមអត្តពលិកឃីកបុកស៊ីងជម្រើសជាតិឆ្នាំ២០២១ដែលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានចាប់ផ្តើមហ្វឹកហាត់តាមរយៈអនឡាញដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។
លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាកីឡាប្រដាល់ ឃីកបុកស៊ីងកម្ពុជាបានប្រាប់ឲ្យដឹងតាមសារអេឡិចត្រូនិចថា នេះជាឆ្នាំដំបូងសម្រាប់សហព័ន្ធត្រូវបានក្រសួងអប់រំ យុជននិងកីឡាអនុញ្ញាតឲ្យឃីកបុកស៊ីងចូលរួមប្រមុលផ្ដុំក្នុងក្រុមជម្រើសជាតិឆ្នាំ២០២១ ដែលក្នុងនោះគ្រូបង្វឹកមានចំនួន៣រូប និងកីឡាករ-កីឡាការិនីចំនួន១០នាក់ មានកីឡាការិនីចំនួន៣នាក់។


ចំពោះក្រុមអ្នកប្រយុទ្ធទំាង១០នាក់នេះមិនទាន់ដឹងថា អ្នកណាម្នាក់ត្រូវចេញទៅប្រកួតកីឡា SEA GAMES 2021 នៅទីក្រុងហាណូយប្រទេសវៀតណាមនាខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះនេះឡើយព្រោះសហព័ន្ធនឹងធ្វើការប្រកួតជម្រុះតាមប្រភេទទម្ងន់ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើមចូលរួម SEA GAMES 2021 ដណ្តើមមេដាយជូនជាតិ។
លោកបន្តទៀតថាកីឡាប្រដាល់ឃីកបុកស៊ីងជាប្រភេទកីឡាដែលមានមានសក្តានុពលក្នុងចំណោមកីឡាទំាង១៤ប្រភេទរបស់ប្រទេសកម្ពុជា ចំណែកសហព័ន្ធបានត្រៀមកម្លាំង រួចជាស្រេចសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ដែរ។ ប្រភេទកីឡាប្រដាល់ ឃីកបុកស៊ីងនេះគឺជាប្រភេទកីឡា មានប្រជាប្រិយភាពខ្លាំងគួរសម ដោយសារតែការប្រកួតកីឡា SEA GAMES 2017 និង២០១៩ កន្លងមកធ្លាប់ទទួលមេដាយ ជាច្រើនគ្រឿង ជូនប្រទេសជាតិ។ ចំពោះការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម និង SEA GAMES 2023 ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះក៏សង្ឃឹម ទទួលបានមេដាយជាច្រើនដូចគ្នា។
ប្រមុខប្រដាល់ឃីកបុកស៊ីងរូបនេះបន្ថែមទៀតថាចំពោះបង្វឹកមានចំនួន៣រូបនិងកីឡាករកីឡាការិនីចំនួន១០នាក់រួមមានលោកគ្រូធំ ជា រិទ្ធ លោកគ្រូជំនួយ រុំ ឆាវជ័យ លោកគ្រូ សៅ ប៊ុនធឿន រីឯកីឡាការិនី៣នាក់ មាន កីឡាការិនី នូវ ស្រីពៅ ប្រភេទទម្ងន់ ៥១គីឡូក្រាម កីឡាការិនី ស៊ីថា ស្រីលីន ប្រភេទទម្ងន់៥៤គីឡូក្រាម និងកីឡាការិនី វី ស្រីខួច ប្រភេទទម្ងន់ ៦៤គីឡូក្រាម។
ចំណែកកីឡាករ៧នាក់រួមមាន កីឡាករ វន គឹមចេង ប្រភេទទម្ងន់ ៥១ គីឡូក្រាម កីឡាករ សុខ រិទ្ធ ប្រភេទទម្ងន់ ៥៤ គីឡូក្រាម កីឡាករ ខេម ចាន់ ប្រភេទទម្ងន់ ៥៤ គីឡូក្រាម កីឡាករ ហ៊ឹម សេរី ប្រភេទទម្ងន់ ៥១ គីឡូក្រាម កីឡាករ ទួច រ៉ាឆាន់ ប្រភេទទម្ងន់ ៥៧ គីឡូក្រាម កីឡាករ ឈុត វ៉ាន់ថង ប្រភេទទម្ងន់ ៦០ គីឡូក្រាម និងកីឡាករ សាន រ៉ាគឹម ប្រភេទទម្ងន់ ៦០គីឡូក្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here