ខណៈដែលបណ្តាប្រទេសជាច្រើនដាក់ទណ្ឌកម្ម លំហូរពាណិជ្ជកម្មរបស់រុស្ស៊ី ងាកទៅរកប្រទេសចិន

0
134

សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចេញនូវការដាក់ទណ្ឌកម្មដ៏ធំទូលាយ ប្រឆាំងនឹងប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូបង្កើនជម្លោះក្នុងប្រទេសអ៊ុយក្រែន ដោយបដិសេធមិនឲ្យស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនសំខាន់ៗរបស់រុស្ស៊ី ចូលទៅកាន់ប្រតិបត្តិការប្រាក់ដុល្លារ និងទីផ្សារពិភពលោក សម្រាប់ពាណិជ្ជកម្ម ការនាំចេញថាមពល និងហិរញ្ញវត្ថុ។ ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តពីមុនមក មិនដែលប៉ុនប៉ងកាត់បន្ថយសេដ្ឋកិច្ច ១.៥ ទ្រីលានដុល្លារ ចេញពីពាណិជ្ជកម្មសកលនោះទេ ហើយវាមិនច្បាស់ថា តើសម្ពាធប៉ុន្មាន លើការដាក់ទណ្ឌកម្ម របស់លោកខាងលិចលើទីក្រុងម៉ូស្គូ។ ការពិនិត្យឡើងវិញនៃទិន្នន័យពាណិជ្ជកម្មរបស់ធនាគារពិភពលោក និងអង្គការសហប្រជាជាតិបង្ហាញថា ចាប់តាំងពីការដាក់ទណ្ឌកម្មតិច ត្រូវបានដាក់ក្នុង ២០១៤ បន្ទាប់ពីប្រទេសរុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមៀ របស់អ៊ុយក្រែនមក ប្រទេសចិនបានក្លាយទៅជាគោលដៅនាំចេញដ៏ធំបំផុតរបស់ខ្លួន។ ប្រទេសចិន នៅតែជាប្រទេសផ្គត់ផ្គង់ការនាំចូលកំពូលរបស់រុស្ស៊ី ដែលរួមមាន ទូរសព្ទដៃ កុំព្យូទ័រ ឧបករណ៍ទូរគមនាគមន៍ ប្រដាប់ក្មេងលេង វាយនភណ្ឌ សំលៀកបំពាក់ និងគ្រឿងបន្លាស់អេឡិចត្រូនិច ក្នុងចំណោមផលិតផលកំពូលៗជាច្រើន។ ចំណែកការនាំចូលរបស់រុស្ស៊ីបានកើនឡើង ចាប់តាំងពីឆ្នាំ ២០១៤មក ខណៈពេលដែលទំនិញមកពីប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ចំណែក ការនាំចេញរបស់អ៊ុយក្រែនទៅកាន់ប្រទេសចិន បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ខណៈដែលការនាំចេញរបស់ប្រទេសបេឡារុស្សបានផ្លាស់ប្តូរតិចតួច៕ (SWIFT NEWS ថ្ងៃទី២៣ ខែកុម្ភៈ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here