សេតវិមាន​ថា ​អាមេរិក​ត្រៀម​រៀបចំ​កិច្ច​ប្រជុំ​ អាមេរិក-អាស៊ាន ​នៅ​ពេលប៉ុន្មាន​ខែ​ខាងមុខ

0
325
White House Deputy Press Secretary Karine Jean-Pierre arrives for a press briefing in the Brady Briefing Room of the White House in Washington, DC on May 26, 2021. (Photo by Nicholas Kamm / AFP) (Photo by NICHOLAS KAMM/AFP via Getty Images)

សហរដ្ឋ​អាមេរិក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិសេស ​រវាង​សហរដ្ឋ​អាមេរិក ​និង​អាស៊ាន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​ក្នុង​រយៈពេល «ប៉ុន្មាន​ខែ​ខាងមុខ​នេះ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​រង​សេតវិមាន​អ្នកស្រី Karine Jean-Pierre កាលពី​ថ្ងៃសុក្រចុងសប្តាហ៍។ ឆ្លើយ​តប​ទៅនឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន នៅ​លើ​យន្តហោះ​ប្រធានាធិបតី​អាមេរិក Air Force One អ្នកស្រី Jean-Pierre បាន​ថ្លែង​ថា៖ «លោក​ប្រធានាធិបតី Joe Biden ទន្ទឹង​រង់ចាំ​ស្វាគមន៍​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ​មកកាន់​រដ្ឋធានី​វ៉ាស៊ីនតោន សម្រាប់​កិច្ច​ប្រជុំ​ពិសេស​រវាង​សហរដ្ឋ​អាមេរិក ​និង​អាស៊ាន ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ»។ អ្នកស្រី Jean-Pierre បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​តាំងចិត្ត​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​នឹង​អាស៊ាន ក៏​ដូចជា​ មជ្ឈភាព​របស់​អាស៊ាន​ផងដែរ។ យើង​បាន​ធ្វើការ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​របស់​យើង​នៅក្នុង​តំបន់ និង​ជំរុញ​ឲ្យ​មាន​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ​ដែល​មាន​លក្ខណៈ​សេរី ​និង​បើក​ចំហ»។ សហរដ្ឋ​អាមេរិក​កំពុង​បង្កើន​ភាព​ជា​ដៃគូ​ផ្នែក​យុទ្ធសាស្ត្រ​របស់​ខ្លួន ​ជាមួយ​នឹង​សមាគម​អាស៊ាន ស្របពេល​ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden មាន​បំណង​ចាប់ផ្ដើម «គម្រោង​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក» ថ្មី​មួយ ​ចាប់ពី​ដើម​ឆ្នាំ២០២២ នេះ​តទៅ៕ (AP ថ្ងៃទី២១ ខែកុម្ភៈ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here