(ខេត្តសៀមរាប)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន យោងតាមបណ្តឹងស្ត្រីជនរងគ្រោះ ក្រោយពីធ្វើសកម្មភាពចាប់រំលោភក្មួយស្រីសាច់ថ្លៃ រហូតបានសម្រេច គ្រាដែលម្តាយនាង និងប្រពន្ធរបស់ខ្លួនមិននៅផ្ទះ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប…។
យោងតាមរបាយការណ៍សមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សម្បត្តិ ហៅចិន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ អាយុទើប១១ឆ្នាំ រស់នៅក្នុងបន្ទុករបស់ម្តាយ ជាស្ត្រីម៉េម៉ាយ។ ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា ប្អូនថ្លៃនេះ បានប៉ុនប៉ងចាប់រំលោភកូនស្រីរបស់គាត់ តាំងពីអំឡុងឆ្នាំ២០២១ ប៉ុន្តែមិនបានសម្រេច។ ទើបនៅរសៀលថ្ងៃទី១៩កុម្ភៈ ពេលនាងជាម្តាយមិននៅ ទើបរូបគេឆ្លៀតឱកាស រំលោភបានសម្រេចតែម្តង។ បន្ថែមលើនេះ ពេលចេញពីធ្វើវិញ កូនស្រីបានប្រាប់ថា ពូចាប់រំលោភ ហើយជនសង្ស័យ គំរាម មិនឱ្យ ប្រាប់នរណាទេ បើជនរងគ្រោះហ៊ានប្រាប់ឲ្យគេឯងដឹង ជនសង្ស័យនឹងសម្លា.ប់ចោល..។
តាមសម្តីក្មេងស្រីជនរងគ្រោះ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ប្រពន្ធរបស់ជនសង្ស័យ និងម្តាយក្មេងស្រី បានចេញទៅធ្វើការបាត់តាំងពីព្រលឹម ទុកកូនស្រីឱ្យនៅមើលផ្ទះ ស្រាប់តែជនសង្ស័យត្រូវជាពូសាច់ថ្លៃ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេច លុះវេលាថ្ងៃត្រង់ ម្តាយក្មេងស្រីវិលមកហូបបាយ កូនស្រីនិយាយរឿងរ៉ាវប្រាប់ម្តាយទាំងអស់ពីសកម្មភាពរបស់ពូ ទើបម្តាយក្មេងស្រីរងគ្រោះ នាំកូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ងាត់ៗខ្លាចជនសង្ស័យរត់គេចខ្លួន។ ភ្លាមៗ ក្រោយពីទទួលបានបណ្តឹងពីភាគីរងគ្រោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម បានសុំគោលពីលោកអធិការដ្ឋាននគរបាលក្រុងសៀបរាប និងអនុវត្តតាមបទបញ្ជាចុះទៅចាប់ខ្លួនជនសង្ស័យដល់ផ្ទះភ្លាមៗផងដែរ និងបាននាំខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿតចាត់ការតាមនីតិវិធីច្បាប់៕