ករណីលួច ឆក់ ប្លន់ កំពុង កក្រើក ក្នុង ភូមិ សាស្ត្រ ខណ្ឌ ពោធិ៍សែន ជ័យ ដោយសារ ការ អសមត្ថភាព លោក ម៉ន វុធី អធិការ ខណ្ឌ ពោធិ៍សែន ជ័យ

0
353

ភ្នំពេញ ៖ ស្ដ្រី វ័យ ចំណាស់ ម្នាក់ លេីក ដៃសំពះ សូម ឲ្យ គេ ជួយ ទាំង ទឹក មុខភ័យតក់ស្លុត ស្លេក ស្លាំង ញ័រអស់ដៃជេីង ក្រោយចោរធ្វេីសកម្មភាពឆក់កាបូបរបស់ គាត់ ។
កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២២ វេលា ម៉ោង ១៦និង០០នាទី ក្រុមចោរឆក់ជិៈម៉ូតូម៉ាកនិចបានធ្វើសម្មភាពឆក់កាបូបស្ត្រីម្នាក់នៅត្រង់ចំណុចផ្លូវបេតុងស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែន សែនជ័យ រាជធានី ភ្នំពេញ បាន សម្រេច ប្រកបដោយ សុខ សុវត្ថិ ភាព ។
តាម ការ រៀប រាប់ ពីស្ត្រីរងគ្រោះប្រាប់អ្នកសារព័ត៌មានទាំងទឹកភ្នែកថា គាត់ធ្វើដំណើរមកពីផ្សារទួលពង្រមកដល់កន្លែងកើតហេតុក្រុមចោរបានធ្វើសកម្មភាពឆក់កាបូបលុយគាត់ បណ្តាល ឲ្យ ដួល ម៉ូតូ ហេីយ ក្រុម ចោរ ទាំង នោះ បាន ជិះ គេច ខ្លួន បាត់ តែ ម្ដង។ ស្ដ្រី រង គ្រោះ បន្ដថា សម្ភារៈ បាត់បង់ មាន លុយ ដុល្លារ ៥០០ ដុល្លារ លុយ ខ្មែរ ៤០ ម៉ឺន រៀល ខ្សែ កមួយ ខ្សែ និង សម្ភារៈ មួយ ចំនួន ផ្សេងទៀត ។
គួរ រំលឹក ថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ខាងលិចជាប់ភ្លើងស្តុប កែងមហាវិថីឈ្នះ ឈ្នះ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏មាន ករណី ឆក់កាបូបលុយពីជនរងគ្រោះ ឈ្មោះ អុីម សុភ័ណ្ឌ និង ស្វាមី បណ្តាល ឲ្យ បាត់ បង់ លុយដុល្លា១៨០០ដុល្លា លុយខ្មែរ ជាង៣លានរៀល ខ្សែដៃមាស៥ជី ខ្សែក ក្រវិល អត្តសញ្ញាប័ណ្ណ កាតគ្រីម៉ូតូ និងឯកសារមួយចំនួនទៀត សរុបជាង៣ពាន់ដុល្លាផងដែរ។
សូម បញ្ជាក់ ថា មួយ រយៈ ចុងក្រោយ នេះ បទល្មើសចោរកម្មលួច ឆក់ ប្លន់ កើតមានក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យជាញឹក ញាប់ បណ្តាល ឲ្យ ពលរដ្ឋ រង គ្រោះ មិន តិច នោះ ទេ ទាំង នេះ បណ្ដាល មក ពី ការ អសមត្ថភាព របស់ លោក ម៉ន វុធី អធិការ ខណ្ឌ ពោធិ៍សែន ជ័យ។
គួរ រំលឹក ផង ដែរ ថា កាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅក្រុមជនសង្ស័យក៍បានធ្វើសកម្មភាពលួចស្លាកលេខរថយន្តអស់ចំនួន៧គ្រឿង ក្នុងទីតាំងតែមួយស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ។ និងគិតត្រឹមយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ លួចស្លាកលេខរថយន្តមួយគ្រឿង យប់ថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០២២ ក្រុមជនសង្ស័យ បានធ្វើសកម្មភាព លួចស្លាកលេខរថយន្តអស់៤គ្រឿងបន្ថែម ទៀតដែលស្ថិតក្នុងសង្កាត់ចោមចៅទី២ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here