កងកម្លាំងប្រដាប់ អា វុ ធ ជាង៨០នាក់ ដែលបានឈរជើងប្រចាំការនៅតំបន់ក្រហម បានឆ្លងកូវីដ-១៩ ។ នេះបើតាមលោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ។
លោក ឆាយ គឹមខឿន បានបញ្ជាក់ថា កងកម្លាំងដែលឆ្លងកូវីដ-១៩ទាំងនោះ ប្រចាំការនៅតំបន់ចំណុចច្រមុះជ្រូក ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ តែយ៉ាងណាលោក គឹមខឿន មិនទាន់ដឹងពីមូលហេតុនៃការឆ្លងពិតប្រាកដនៅឡើយទេ។
«យើងបញ្ជូនពួកគាត់ទៅសម្រាកព្យាបាលអស់ហើយ»។ នេះបើតាមអគ្គស្នងការរងនគរបាលជាតិ ដែលបានបន្ថែមថា អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ កំពុងពិនិត្យលើករណីឆ្លងនេះ ហើយធ្វើតេស្តលើកងកម្លាំងផ្សេងទៀត។
មកដល់ពេលនេះ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប១៩,៧៤៣នាក់ ក្នុងនោះករណីសហគមន៍២០ កុម្ភៈ ចំនួន១១៩២៣នាក់ ខណៈករណីនាំចូល៥៧៨ករណី។ ចំណែកអ្នកជាសះស្បើយ៧,៨២០នាក់ និងអ្នកស្លាប់១២៦នាក់៕