ឌួង ឆាយ៖ ខ្ញុំខ្លាំងមួយជីវិត ខ្ញុំអស្ចារ្យមកមួយជីវិតហើយ កុំប្រឆាំងខ្ញុំបានអត់?

0
398

(ភ្នំពេញ)៖ ជម្លោះរវាងលោកឌួង ឆាយ និងអតីតប្រពន្ធអ្នកនាងដេត ម៉ាលីណា បានប៉ះសម្ដី និងប្រកែកគ្នាពេញបណ្ដាញសង្គមជាថ្មីម្ដងទៀត ដែលធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គមចាប់អារម្មណ៍ជាខ្លាំង។
បើតាមការបង្ហោះវីដេអូអមជាមួយខ្លឹមសារជាច្រើន ពីផេកផ្លូវការរបស់អ្នកនាងដេត ម៉ាលីណាបានឲ្យដឹងថា ជម្លោះពាក្យសម្ដីគ្នានេះកើតឡើងជាថ្មីម្ដងទៀត ដោយសារតែលោកឌួង ឆាយ ទាមទារប្ដឹងយកទ្រព្យសម្បត្តិដែលជាផ្ទះវីឡា ទុកសម្រាប់កូនៗយកមកលក់ចែកជាពីរវិញ។


ខណៈពេលដែលតុលាការក៏បានចេញសាលក្រមលែងលះគ្នា ដាច់ស្រេចអស់ហើយរវាងអ្នកទាំង២ និងសម្រេចទុកផ្ទះវីឡាដែលអ្នកនាងម៉ាលីណា កំពុងរស់នៅជាមួយកូនៗបច្ចុប្បន្ននេះ ជាទ្រព្យសម្បត្តិរបស់កូនទាំងបី ប៉ុន្តែពេលនេះលោក ឌួង ឆាយនៅតែមិនសុខចិត្ត ចង់ប្ដឹងទាមទារមកវិញ នេះជាការបញ្ជាក់តាមទំព័រហ្វេសបុករបស់នាងដេត ម៉ាលីណា។


យោងតាមសារសម្លេងត្រង់ចំនុចមួយ នៅក្នុងវីដេអូរបស់អតីតភរិយាបានបង្ហោះនោះ លោកឌួង ឆាយបាននិយាយទៅកាន់អ្នកនាងដេត ម៉ាលីណាថា៖ «អត់ចេះអាណិតកូនទេឬ ដើម្បីកូន ចាញ់បានអត់ហាស ខ្ញុំខ្លាំងមួយជីវិត ខ្ញុំអស្ចារ្យមកមួយជីវិតហើយ កុំប្រឆាំងខ្ញុំបានអត់ ខ្ញុំនិយាយជាមួយអ្នកឯងស្រួលបំផុតហើយ»។
ក្នុងសារសម្លេងនេះមហាជនភ្ញាក់ផ្អើលខ្លាំង ក្រោយបានលឺសម្ដីដែលលោកឌួង ឆាយនិយាយទៅកាន់អតីតភរិយា ក្នុងន័យអោយអតីតប្រពន្ធខ្លួន ព្រមចាញ់ខ្លួនទៅ កុំចង់ឈ្នះជាមួយខ្លួន ព្រោះខ្លួនជាមនុស្សខ្លាំងមកមួយជីវិតហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here