ជប៉ុននឹងប្រកាសបន្ធូរបន្ថយវិធានការរឹតបន្តឹងព្រំដែន

0
377

ប្រទេសជប៉ុនគ្រោងនឹងប្រកាសថា ខ្លួននឹងបន្ធូរបន្ថយការគ្រប់គ្រងព្រំដែនដែលដាក់ចេញ ដើម្បីទប់ទល់នឹងការរីករាលដាលកូវីដ-១៩ ដែលជាវិធានការតឹងរ៉ឹងបំផុត ក្នុងចំណោមប្រទេសអ្នកមានជាច្រើន ហើយត្រូវបានរិះគន់ដោយមេដឹកនាំអាជីវកម្ម និងអ្នកអប់រំនានា។ និស្សិតបរទេសប្រហែល ១៥០,០០០ នាក់ បានជាប់នៅក្រៅប្រទេស រួមជាមួយនឹងកម្មករ ដែលជំរុញឱ្យមានការព្រមានអំពីកង្វះកម្លាំងពលកម្ម និងការខូចខាតដល់កេរ្តិ៍ឈ្មោះអន្តរជាតិរបស់ប្រទេសជប៉ុន។ ប្រទេសជប៉ុនបានបន្ធូរបន្ថយច្បាប់ព្រំដែនរបស់ខ្លួន ដែលបិទប្រទេសយ៉ាងមានប្រសិទ្ធភាព ចំពោះអ្នកមិនមែនជាពលរដ្ឋ អស់រយៈពេល ពីរឆ្នាំ នៅចុងឆ្នាំ២០២១ ប៉ុន្តែបានរឹតបន្តឹងម្តងទៀត ត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយមក នៅពេលដែលមេរោគអូមីក្រុង បានបង្ហាញខ្លួន។ ក្នុង​ចំណោម​វិធានការ​នានា ​ដែល​ត្រូវ​បាន​ប្រកាស ​នឹង​ត្រូវ​បង្កើន​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​ជប៉ុនពី ​៣ ៥០០​នាក់ ​នាពេលបច្ចុប្បន្ន ​ដល់ ​៥ ០០០ នាក់ ​ក្នុង​មួយ​ថ្ងៃ៕ (CNA ថ្ងៃទី១៧ ខែកុម្ភៈ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here