រថយន្ត ក្រុង ដឹក អ្នក ដំណើរ បើក ធ្លាក់ ផ្លូវ របួស ធ្ងន់-ស្រាល ចំនួន ៦ នាក់

0
295

 

រថយន្ដក្រុង ដឹក អ្នកដំណើរពេលយប់ របស់ក្រុមហ៊ុន ដា សុវណ្ណ អ៊ិ ច ស្ព្រេ ស បាន បង្កគ្រោះថ្នាក់ ចរាចរណ៍បើក ធ្លាក់ ផ្លូវ បណ្ដាលអោយ អ្នកដំណើរនៅលើ រថយន្ដប្រុស ស្រី ចំនួន៦នាក់ ទទួល រងរបួស ធ្ងន់ ស្រាលនៅវេលា ម៉ោង០៣និង៤០ នាទី ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅលើកំណាត់ ផ្លូវជាតិ លេខ៦៧B ចន្លោះ បង្គោលគីឡូម៉ែត្រ លេខ១០៦-១០៧ ស្ថិតក្នុង ភូមិ ថ្នល់ ថ្មី ឃុំ អន្លង់វែង ស្រុក អន្លង់វែង ខេត្ត ឧ ត្ត រ មានជ័យ ។

មន្ដ្រី មូលដ្ឋាន អាវុធហត្ថ ស្រុក អន្លង់វែង បានអោយដឹងថា រថយន្ដ គ្រោះថ្នាក់ ចរាចរណ៍ ខាងលើបង្ក ឡើង ដោយខ្លួនឯង បើក ធ្លាក់ ផ្លូវ បុកដី ខ្លួន ក្នុងទិសដៅ ពី ត្បូង ទៅ ជើង បណ្តាល ឲ្យ មនុស្ស រងរបួស ០៦ នាក់ ( ស្រី ០៣ នាក់ ) ។
រថយន្តក្រុង ដឹក អ្នកដំណើរ ក្រុមហ៊ុន ដា សុវណ្ណ អ៊ិច ស្ព្រេ ស ( ប្រភេទ ៣១ កៅអី ) ម៉ាក KIA GRANDBIRD ព ណ៍ស សេរី ឆ្នាំ ២០០៣ ពាក់ ផ្លាកលេខ ភ្នំពេញ 3C – 3264 បើកបរ ដោយ ឈ្មោះ សំ រិទ្ធ ភេទ ប្រុស អាយុ៣៤ ឆ្នាំ ស្នាក់នៅ ភូមិ អូរ ជញ្ជៀន ឃុំ អន្លង់វែង ស្រុក អន្លង់វែង ខេត្ត ឧ ត្ត រ មានជ័យ មុខរបរ អ្នកបើកបរ រថយន្ត បើកបរ ក្នុងទិសដៅ ពី ត្បូង ទៅ ជើង ( បាន រត់គេចខ្លួន ចេញពី កន្លែងកើតហេតុ ដោយ បន្សល់ទុក រថយន្ត ) និង អ្នករួមដំណើរ១២នាក់ ជនរងគ្រោះ មានឈ្មោះ ដូចខាងក្រោម ៖
១- ឈ្មោះ លឹម ពៅ ហៅ ពែង ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅ ភូមិ អភិវឌ្ឍន៍ ឃុំ អន្លង់វែង ស្រុក អន្លង់វែង ខេត្ត ឧ ត្ត រ មានជ័យ មុខរបរ កសិករ ( រងរបួស ) ។ ២- ឈ្មោះ ចេក ច ន ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ភូមិ ក្របី រៀល សង្កាត់ ក្របី រៀល ក្រុង សៀមរាប ខេត្តសៀមរាប ( រងរបួស ) ។ ៣- ឈ្មោះ ស៊ឹម សាន់ ភេទ ប្រុស អាយុ ៦៥ ឆ្នាំ រស់នៅ ភូមិ ឈើទាល បាក់ ឃុំ ធ្លក ស្រុក ទ្រាំង ខេត្តតាកែវ (រងរបួស ) ។ ៤- ឈ្មោះ សាន មុំ ភេទ ស្រី អាយុ ៥៣ ឆ្នាំ រស់នៅ ភូមិ ៣ សង្កាត់ បឹង សាឡាង ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ ( រងរបួស ) ។ ៥- ឈ្មោះ ជ្រុ ន នី ភេទ ស្រី អាយុ ៥៧ ឆ្នាំ រស់នៅ ភូមិ ត្រពាំង ព្រីង ឃុំ គូស ស្រុក ត្រាំកក់ ខេត្តតាកែវ ( រងរបួស ) ។ ៦- ឈ្មោះ សេង ចិន្តា ភេទ ស្រីអាយុ៣២ ឆ្នាំ រស់នៅ ភូមិ – ជាមួយគ្នា ( រងរបួស ) ។ ចំណែក អ្នករួមដំណើរ ក្នុង រថយន្តក្រុង ខាងលើ ផ្សេងទៀត បន្ទាប់ពី កើតហេតុ បាន យក សម្ភា រះ អីវ៉ាន់ ហើយ ទាក់ទង បងប្អូន សាច់ញាតិ មក យក ពួកគាត់ ត្រ ឡប់ទៅផ្ទះ វិញ រៀងៗ ខ្លួន ព្រោះ ពួកគាត់ ពុំមាន រងរបួស អ្វី ឡើយ ( តាម ការបញ្ជាក់ របស់ អ្នករងរបួស ខាងលើ ) មូលហេតុ នៃ គ្រោះថ្នាក់ ចរាចរណ៍ ខាងលើ បណ្តាលមកពី អ្នកបើកបរ រថយន្តក្រុង បើកបរ ក្នុងស្ថានភាព ងងុយដេក ។ ចំណែក ជនរងគ្រោះ ត្រូវបាន ប្រជាពលរដ្ឋ បញ្ជូនទៅ មន្ទី ពេទ្យ បង្អែក ស្រុក អន្លង់វែង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here