ប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តស្ទឹងត្រែង

0
118

ខេត្តស្ទឹងត្រែង÷ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសាលប្រជុំសាលាខេត្ត ស្ទឹងត្រែងមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធាននិងអនុប្រធានពន្ធនាគារខេត្ត។

លោក ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ក្រោមវត្តមានជាគណៈអធិបតីពីសំណាក់ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត។


ពិធីប្រកាសនេះមានការអញ្ជើញចូលរួមពី លោកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកអគ្គនាយក អគ្គនាយករង ប្រធាន នាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធនាគារ និងគណៈប្រតិភូអមដំណើរ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន មន្ទីរអង្គភាពមួយចំនួន រដ្ឋបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធចូលរួមផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៤៨៨.ប្រ.ក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការប្រគល់ភារកិច្ច និងតែងតាំងមន្រ្តីពន្ធនាគារ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ប្រាជ្ញ សុភី អត្តលេខ ០៣៨៥ ឲ្យកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឈុន ដារ៉ា អត្តលេខ ០៣៣៣ អតីតប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវផ្ទេរភារកិច្ចទៅឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here