ខេត្តស្ទឹងត្រែង÷ មន្ត្រីសាលាខេត្តស្ទឹងត្រែងបានឲ្យដឹងថា ពិធីផ្លាស់ប្ដូរប្រធាននិងអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែងគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។
ដោយយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារបានសម្រេចផ្លាស់ប្ដូរប្រធានអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែងចំនួន៥នាក់ឲ្យទៅបំរើការងារថ្មីនៅអគ្គនាយកដ្ឋានពន្ធនាគារ។
យោងតាមសេចក្តីប្រកាសឲ្យដឹងថាទី១លោកឧត្តមអគ្គាអនុរក្សថ្នាក់លេខ២ ឈុន ដារ៉ាពីប្រធានពន្ធនាគារខេត្តស្ទឹងត្រែងឲ្យទៅបម្រើការងារថ្មីនៅអគ្គនាយកដ្ឋានពន្ធនាគារ។
ទី២.លោកឧត្តមអគ្គាអនុរក្សថ្នាក់លេខ៣ រស់សុធាអោយទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។
ទី៣.លោកវិរៈអគ្គាអនុរក្សថ្នាក់លេខ១ ជាសុជាតិពីអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែងអោយទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។
ទី៤.លោកវីរៈអគ្គាអនុរក្សថ្នាក់លេខ១បុិន សំអូន ពីប្រធានការិយាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងមុខរបរពន្ធនាគារខេត្តស្ទឹងត្រែងឲ្យទៅបម្រើការនៅនៅអគ្គនាយកដ្ឋានពន្ធនាគារ ទី៥លោកអគ្គានុរក្សថ្នាក់លេខ១លាងសំអឿនពីប្រធានផ្នែកទិន្នន័យនិងបណ្ណសារនៃពន្ធនាគារខេត្តអោយទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។
រីឯការតែងតាំងមន្ត្រីពន្ធនាគារថ្មីចំនួន២រូបគឺលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ប្រាជ្ញសុភីឲ្យកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។លោកវរៈអគារនុរៈថ្នាក់លេខ១រិទ្ធឌីណាឲ្យកាន់តំណែងជាអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។
ការផ្លាស់ប្ដូរមុខតំណែងតួនាទីខាងលើនេះបន្ទាប់ពីមានករណីអ្នកទោសបទល្មើសឧក្រិដ្ឋជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងទៀតបានរត់គេចពីក្នុងពន្ធធនាគារខេត្តស្ទឹងត្រែងកាលពីកន្លងទៅហើយក្រោយមកចាប់បានវិញទាំងអស់៕ ឦសាន