រន្ធត់! បុរសម្នាក់ស្លា.ប់យ៉ាងអណោចអធ័មក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តព្រះសីហនុ

0
310

ខេត្តព្រះសីហនុ៖ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធំ២គ្រឿងបុកគ្នា នៅព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៣៦-១៣៧ ភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចឱ្យដឹងថា នេះជាគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នារវាងរថយន្តដឹកប្រេង លឹម ឡុង ម៉ាកINTERNATIONAL ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3C 8353 បើកក្នុងទិសដៅ ភ្នំពេញ-ខេត្តព្រះសីហនុ។ អ្នកបើកបរឈ្មោះ មិន សុភា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ មានអ្នករួមដំណើរម្នាក់ឈ្មោះ ចាន់ សៀងហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកលំពង់សីលា ខេត្តព្រះសីហនុ។ រថយន្តខាងលើនេះបាន បុកប៉ះជាមួយរថយន្ត១គ្រឿងម៉ាកFUSO សណ្តោងរ៉ឺម៉កពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ3F 9367 ដែលបើកបរក្នុងទិសដៅផ្ទុយគ្នា រថយន្តដឹកទំនិញ ដោយអ្នកបើកបរពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ព្រោះក្រោយកើតហេតុ អ្នកបើបររថយន្តFUSO បានរត់គេចខ្លួន។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកបើកបររថយន្ត INTERNATIONAL ឈ្មោះ មិន សុភា ស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នករួមដំណើរជាព្រូឡាន ឈ្មោះចាន់ សៀងហេង រងរបួសធ្ងន់។

ជាមួយគ្នានេះដែរ សមត្ថកិច្ចចម្រុះ មាននគរបាល និងកងរាជអាវុធហត្ថ បានចុះអន្តរាគមន៍សម្រួលចរាចរណ៍ នាំអ្នករបួសទៅមន្ទីរពេទ្យនិងបន្តដោះស្រាយតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here