ប្រមុខ UN និយាយថា នេះជាពេលវេលា ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន

0
329

 

ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានកាលពីថ្ងៃចន្ទ ទី14 ខែកុម្ភៈថា វាជាពេលវេលា ដើម្បី “បំបាត់ភាពតានតឹង” រវាងរុស្ស៊ី និងលោកខាងលិច ជុំវិញវិបត្តិអ៊ុយក្រែន ដោយនិយាយថា លោកមានការ “ព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការគំរាមកំហែងនៃជម្លោះ។ លោក Guterres ដែលមុននេះបាននិយាយទៅកាន់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ុយក្រែនថា “ពេលនេះដល់ពេលហើយ ដើម្បីកាត់បន្ថយភាពតានតឹង និងសកម្មភាពបន្ធូរបន្ថយភាពតានតឹងនៅលើដី” ហើយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនេះ។ ដោយអំពាវនាវឱ្យបញ្ចប់ “វោហាសាស្ត្រដែលដុតបញ្ឆេះ” អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មានថា លោក “មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងដែលកើនឡើង និងបង្កើនការរំពឹងទុកអំពីជម្លោះយោធាដែលអាចកើតមាននៅអឺរ៉ុប។ លោក Guterres បានអំពាវនាវឱ្យភាគីទាំងអស់គោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងជៀសវាង “ការគំរាមកំហែង ឬ ការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬ ឯករាជ្យភាពនយោបាយនៃរដ្ឋណាមួយ។ លោក​បាន​បន្ត​ថា​៖ «​ការ​បោះបង់​ការទូត​សម្រាប់​ការ​ប្រឈមមុខ​ដាក់​គ្នា​ មិន​មែន​ជា​ជំហាន​លើ​ដំណោះស្រាយ​ទេ វា ​គឺ​ជា​ការ​មុជ​លើ​ច្រាំង​ថ្ម​»​។ ក្នុងអំឡុងពេលកិច្ចពិភាក្សាតាមទូរស័ព្ទ លោក Guterres បានរំលឹកសារជាថ្មី ទៅកាន់អ្នកការទូតកំពូលរបស់រុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dymtro Kuleba ថា ការទូត គឺជាផ្លូវតែមួយគត់ឆ្ពោះទៅមុខ។ លោកបានស្វាគមន៍ការពិភាក្សាការទូតដែលកំពុងបន្ត ដើម្បីបំបាត់ភាពតានតឹងទាំងនោះ ហើយគូសបញ្ជាក់ម្តងទៀតនូវការពិត ដែលថា គ្មានជម្រើសទេ”។ លោក Dujarric អ្នកនាំពាក្យ UN បាននិយាយថា លោក Guterres នៅតែជឿជាក់ថា រុស្ស៊ីនឹងមិនឈ្លានពានអ៊ុយក្រែន ជាជំហរដែលលោកបានសម្តែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីខែមុន។ អង្គការសហប្រជាជាតិមានបុគ្គលិកប្រហែល 1,660 នាក់ នៅក្នុងប្រទេសអ៊ុយក្រែន រួមមាន ជនជាតិអ៊ុយក្រែន 1,440 នាក់ និងជនបរទេស ចំនួន 220 នាក់។ លោក Dujarric បាននិយាយថា មិនមានផែនការសម្រាប់ការជម្លៀស ឬ ផ្លាស់ប្តូរទីតាំងបុគ្គលិករបស់អង្គការសហប្រជាជាតិទេ”។ ក្រុម​ប្រឹក្សា​សន្តិសុខ នៅ​ថ្ងៃ​ព្រហស្បតិ៍ខាងមុខ នឹង​បើក​កិច្ច​ប្រជុំ​​ ស្តីពី​អ៊ុយក្រែន ​និង​កិច្ច​ព្រម​ព្រៀង Minsk ដែល​ចង់​បញ្ចប់​សង្រ្គាម​នៅ​តំបន់ Donbas ភាគ​ខាង​កើត​នៃ​អ៊ុយក្រែន៕​ (AFP ថ្ងៃទី១៥ ខែកុម្ភៈ)

LEAVE A REPLY

Please enter your comment!
Please enter your name here