របងថ្ម ចាក់គ្រឹះបានយ៉ាងរឹងមាំ ហ៊ុព័ទ្ធអូរធម្មជាតិរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិពុំស្របច្បាប់ មន្ត្រីជំនាញថា គ្រាន់ធ្វើរបងព័ទ្ឋតើ គេពុំអាចឃាត់ទឹកបានឯណា?

0
376

ខេត្តរតនគិរី÷ ប្រវត្តិសាស្ត្រអូរចេង ជាអូរធម្មជាតិចារិកឈ្មោះតាំងពីបុរាណកាលមករាប់រយរាប់ពាន់ទស្សវត្សមកហើយ ស្ថិតនៅក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។ អូរនេះមានទឹកថ្លាឆ្វង់ខួបប្រាំងខួបវស្សាសម្រាប់អាស្រ័យផលពីមនុស្សនិងសត្វគ្រប់ប្រភេទ សព្វថ្ងៃវាបានហូរឆ្លងកាត់ផ្លូវជាតិលេខ៧៦ ផ្លូវដែលតភ្ជាប់ពីខេត្តរតនគិរី ទៅខេត្តមណ្ឌលគិរីនោះ។ តែអកុសលក្នុងពេលថ្មីៗនេះ កំណាត់អូរចេងមួយនេះគ្របដណ្តប់ទៅដោយរបងថ្មចាក់គ្រឹះដ៏រឹងមាំដែលមានប្រវែងប្រមាណជាង១០០ម៉ែត្រ ជាប់និងដងផ្លូវជាតិលេខ៧៦ ព័ទ្ធជុំវិញតែម្តង ធ្វើឲ្យបាត់បង់សោភ័ណ្ឌភាព និងសក្តានុពលទាំងស្រុងផងដែរ។

ចង់បញ្ជាក់ថា កំណាត់អូរចេងប្រវែងជាងមួយរយម៉ែត្រកំពុងប្រឈមនិងការបាត់បង់ទាំងស្រុង ព្រោះវាបានក្លាយជាកម្មសិទ្ធិរបស់អ្នកមានជំនាន់ថ្មីដោយសារស្នាដៃអាជ្ញាធរ និងមន្ត្រីជំនាញ ចេញប្លង់កម្មសិទ្ធិដែលគេដាក់ការសង្ស័យថា ( បិទភ្នែកបោះត្រា លើឯកសារដីធ្លី គតិយុត្តិផ្សេងៗ អចលនវត្ថុ )ឲ្យទៅម្ចាស់កម្មសិទ្ធិ មិនបានចុះពិនិត្យផ្ទាល់ភ្នែកឲ្យល្អិតល្អន់ណែនាំឬកាត់ឆ្វៀលដីចំណីអូរ ចំណីផ្លូវ នោះឡើយ ទើបឃើញគេសាងសង់របងថ្មចាក់គ្រឹះបានដ៏រឹងមាំយ៉ាងនេះ។
ជាពិសេសគេបានហ៊ុព័ទ្ធយកទាំងអូរទាំងបង្គោលខ្សែភ្លេឺងរបស់រដ្ឋយ៉ាងគឃ្លើនបែបនេះ។

ប្រជាពលរដ្ឋរស់នៅក្បែរអូរចេងនេះបានសំដែងការខឹងសម្បារជាខ្លាំង ដោយសារថា កំណាត់អូរមួយនេះពួកគាត់ធ្លាប់អាស្រ័័យផលព្រឹកល្ងាចៗរួមមាន÷ គោក្របីមាន់ទា ជាពិសេសនោះបង្គោលខ្សែភ្លេឺងរបស់រដ្ឋជាច្រើនបង្គោលដែលមានទូរគីឡូភ្លេឺងពួកគាត់ប្រើរាល់ថ្ងៃ ត្រូវគេហ៊ុព័ទ្ធដោយរបងថ្មចាក់គ្រឹះដាក់សំណាញ់ដែកពីលើក្នុងគោលដៅរំលោភយកជាកម្មសិទ្ធិឯកជនទាំងស្រុង។ ពួកគាត់បានបញ្ជាក់
ឲ្យដឹងថា ម្ចាស់ដីនេះត្រូវបានស្គាល់ឈ្មោះ បូរ៉ា គៀមនី ម្ចាស់ការ៉ាស់សាំង បូរ៉ា គៀមនី ដែលមានចំនួនពីរទីតាំងរួមមាន៖
ទីតាំងទី១ តាមបណ្តោយផ្លូវជាតិលេខ៧៨ ទល់មុខការ៉ាស់ឡានជាង ធួន ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ទីតាំងទី២ តាមបណ្តោយផ្លូវជាតិលេខ៧៨ ក្បែររង្វង់មូលយាយទូលចេក ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ពាក់ព័ទ្ឋករណីការចាក់គ្រឹះរបងថ្មពីសំណាក់អ្នកមានជំនាន់ថ្មីខាងលើ លោក ថោ ប៊ុនថេត មន្ត្រីជំនាញភូមិបាលស្រុកកូនមុំ នៅព្រឹកថ្ងៃទី១៤ខែកុម្ភ: ឆ្នាំ២០២២ ថា គេអាស្រ័យផលវាគ្មានស្អីទេ ក្នុងប្លង់កម្មសិទ្ធិគេកាត់ចេញហើយចំណីអូរ ចំណីផ្លូវនោះ។

អភិបាលស្រុកកូនមុំ លោក សេក ហៃ នៅព្រឹកថ្ងៃខែឆ្នាំដដែលនេះ ក៏បានផ្ញើសារជាអក្សរតាមប្រព័ន្ឋតេឡេក្រាមថា អរគុណចាំឲ្យកម្លាំងជំនាញចុះពិនិត្យ។

ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តរតនគិរី លោក សាយ សាមាន នៅព្រឹកថ្ងៃដដែលនេះ បានបញ្ជាក់ថា និងឲ្យជំនាញរបស់លោកចុះទៅមើល បើប៉ះពាល់ដីចំណីផ្លូវយ៉ាងណានោះ ខាងលោកនិងសួរនាំទៅខាងអាជ្ញាធរនិងជំនាញក្នុងមូលដ្ឋាននោះហើយ។
ទោះជាយ៉ាងណា មហាជនគ្រប់ស្រទាប់វណ្ណះសំដែងការរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីជំនាញភូមិបាលក្រុងស្រុកតែងមើលរំលងវិសោទនកម្មច្បាប់មាត្រាទី៨ បានចែងក្នុងការ យល់ដឹងពីចំណីផ្លូវទឹកនោះ ៖
១.ចំណីទន្លេ ៥០ម៉ែត្រ
២.ចំណីបឹង ៥០ម៉ែត្រ
៣.ចំណីស្ទឹង ៣០ម៉ែត្រ
៤.ចំណីព្រែក ២០ម៉ែត្រ និង
៥.ចំណីអូរ ១០(ដប់)ម៉ែត្រគិតពីមាត់ច្រាំងអូរ។


ជាក់ស្តែងទិដ្ឋភាពទំហំនៃការហ៊ុព័ទ្ធរំលោភយកកំណាត់អូរជាកម្មសិទ្ធិច្បាស់ក្រលែតនិងដីចំណីចិញ្ចីមផ្លូវទាំងស្រុងនេះបែរជាអាជ្ញាធរឆ្លើយថា អត់ដឹងទៅរួចដែរ
ប្រជាពលរដ្ឋថា បើពួកគាត់សង់យ៉ាបសង់រោងលក់ដូរកំប៉េកកំប៉ុកលានចេញលើចិញ្ចីមថ្នល់មិនបាន អាជ្ញាធរមើលឃើញ កោះហៅមកប្រជុំណែនាំភ្លាម ៗ ប៉ុន្តែចំណុចនេះលើកលែងឬក៏យ៉ាងណា?៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here