ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៥១២នាក់ (ករណីនាំចូល ១៦នាក់ និងសហគមន៍៤៩៦នាក់), ជាសះស្បើយ១៥៦នាក់ និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ

0
284

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល៤១ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៥១២នាក់ ក្នុងនោះករណីនាំចូលចំនួន១៦នាក់ និងឆ្លងក្នុងសហគមន៍៤៩៦នាក់, អ្នកជំងឺចំនួន១៥៦នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៣,៩៥៥នាក់, អ្នកជាសះស្បើយសរុបចំនួន១១៨,៩៦០នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here