តើមហាអំណាចពិភពលោកក្បត់អ៊ុយក្រែនមែនឬ?

0
140

ក្រោយពេលចាកចេញពីអតីតសហភាពសូវៀត អ៊ុយក្រែនមានឃ្លាំងអាវុធនុយក្លេអែរលេខ៣លើពិភពលោកៈ
– មីសុីលបាលីស្ទិកឆ្លងទ្វីប ១៧៦
– ក្បាលនុយក្លេអែរ ១២៤៩
– យន្តហោះទំលាក់គ្រាប់បែកយុទ្ធសាស្ត្រ ៤៤
– មីសុីលគ្រូសមានក្បាលនុយក្លេអែរ ៧០០
– អាវុធកលយុទ្ធនុយក្លេអែរ ២.០០០។


ក្នុងឆ្នាំ១៩៩៤អ៊ុយក្រែនបានចូលរួមសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអែរដោយបានបំផ្លាញចោលយានយន្តយុទ្ធសាស្ត្រសម្រាប់ដឹកជញ្ជូន និងផ្ទេរក្បាលអាវុធនុយក្លេអែរទៅអោយរុស្សី។
នៅក្នុងអនុស្សរណៈក្រុងប៊ុយដាប៉ែស្ត ស.រ.អា អង់គ្លេស និង រុស្សីសន្យាការពារអធិបតេយ្យភាពអ៊ុយក្រែន(១០ឆ្នាំក្រោយមករុស្សីបំភ្លេចចោលបាត់ដោយបានធ្វើឧបសម្ពន្ធឧបទ្វីបគ្រីមេក្នុងឆ្នាំ២០១៤)។


បច្ចុប្បន្ននេះពេលមានការគម្រាមកំហែងពីរុស្សីថាអាចនឹងវាយលុកចូលអ៊ុយក្រែន ពុំមានកងទ័ពស.រ.អាឬអង់គ្លេសណានៅលើទឹកដីអ៊ុយក្រែនទ្បើយ។អ្នកជំនាញការអាមេរិកនិងអង់គ្លេសដែលបានបញ្ជូនទៅហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែនប្រើប្រាស់អាវុធដែលសរអានិងអង់គ្លេសបានបញ្ជូនទៅអោយ ក៏បានដកចេញអស់ដែរ។អ៊ុយក្រែនត្រូវតតាំងជាមួយគូសត្រូវមួយដែលធ្លាប់ជាបងប្អូន និងមានប្រៀបខ្លាំងលើស លប់តែម្នាក់ឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here