កំពុង សួរចម្លើយ ជនជាតិ ឡាវ ជួញ គ្រឿងញៀន ជិត ១០ គីឡូក្រាម

0
441

ស្ទឹងត្រែង : សមត្ថកិច្ច ជំនាញ ការិយាល័យ ប្រឆាំង បទល្មើស គ្រឿងញៀន នៃ ស្នងការ រដ្ឋា ន នគរបាល ខេត្តស្ទឹងត្រែង បាន ឲ្យ ដឹង នៅ ព្រឹក ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២២ ថា មន្ត្រី ជំនាញ កំពុង សួរ ចម្លើយ ពី បុរស ជនជាតិ ឡាវ ម្នាក់ ដែល បាន ឃាត់ខ្លួន ពាក់ព័ន្ធ ករណី ជួញដូរ គ្រឿងញៀន មាន ទម្ងន់ ជិត ១០ គីឡូក្រាម ពី ប្រទេស ឡាវ ចូល កម្ពុជា ។


សមត្ថកិច្ច បាន ឲ្យ ដឹងថា ករណីនេះ កម្លាំង មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន កា រិ យា ល័យ ( ក ៩ ) នៃ ក្រសួងមហាផ្ទៃ បាន សហការ ជាមួយ កម្លាំង ការិយាល័យ នគរបាល ប្រឆាំង គ្រឿងញៀន ខេត្តស្ទឹងត្រែង កម្លាំង នគរបាល BLO កម្លាំង នគរបាល អន្តោប្រវេសន៍ ប្រចាំ ច្រកទ្វារ អន្តរជាតិ ត្រពាំង គ្រៀល និង កម្លាំង នគរបាល វរៈ ការពារ ព្រំដែន គោក លេខ ៧០១ ប្រចាំ ព្រំដែន កម្ពុជា បាន ចាប់ខ្លួន បុរស ជនជាតិ ឡាវ ម្នាក់ និង ដកហូត បាន ថ្នាំញៀន ចំនួន ១០ កញ្ចប់ កាលពី ម៉ោង ៩ :៣០ ព្រឹក ថ្ងៃទី ១៣ កុម្ភៈ ។


ប្រតិបត្តិការ នេះ ដឹកនាំ ដោយ លោក ឧ ត្ត ម សេនីយ៍ ត្រី យិន បញ្ញា រិ ទ្ធ នាយករង មន្ទីរ ប្រឆាំង គ្រឿងញៀន និង មានការ សម្របសម្រួល ពី អយ្យការ អម សាលាដំបូង ខេត្តស្ទឹងត្រែង ដោយ បង្ក្រាបបាន នៅ ចំណុច ស្ពាន ទី ២ នៃ ច្រក របៀង ព្រំដែន កម្ពុជា – ឡាវ ស្ថិតក្នុង ភូមិ ឃុំ អូរ ស្វាយ ស្រុក បុរី អូរ ស្វាយ សែន ជ័យ ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ច បាន ប្រាប់ ឲ្យ ដឹងថា ជនសង្ស័យ ឈ្មោះ ភី ម ម៉ាន់ ចាន់ កាន់ អាយុ ២៤ ឆ្នាំ ។ ក្រោយ បង្ក្រាប សមត្ថកិច្ច ក៏បាន បញ្ជូន ជនសង្ស័យ និង វត្ថុតាង បទល្មើស គ្រឿងញៀន មកកាន់ ស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង ដើម្បី សួររក អ្នក ជាប់ ពាក់ព័ន្ធ ។


សមត្ថកិច្ច បានធ្វើ តេស្ត បឋម វត្ថុតាង ថ្នាំញៀន ឃើ ញា ថា គឺជា ប្រភេទ មេ តំ ហ្វេ តា មីន (ICE) ចំនួន ១០ ក ញ្ទ ប់ ធំ មាន ទម្ងន់ ស្មើ ៩ ពាន់ ៨៦៦,៥៦ ក្រាម ស្មើនឹង ជិត ១០ គីឡូក្រាម ។
នៅ ព្រឹក ថ្ងៃទី ១៤ កុម្ភៈ នេះ ជនសង្ស័យ រួមទាំង វត្ថុតាង ថ្នាំញៀន កំពុង ស្ថិតក្រោម ការសាកសួ រ និង ការ រក្សាទុក ពី កម្លាំង នគរបាល ជំនាញ ប្រឆាំង បទល្មើស ជួញដូរ គ្រឿងញៀន ខេត្តស្ទឹងត្រែង ត្រៀម បញ្ជូន សំណុំរឿង ទៅកាន់ តុលាការខេត្ត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here