ដំណឹងល្អ! សិស្សបាក់ឌុបឆ្នាំ២០២១ អាចទៅដកវិញ្ញាបនបត្របណ្តោះអាសន្នបានហើយ ចាប់ពីថ្ងៃទី…

0
367

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជននិង កីឡា បានប្រកាសថា ក្រសួងបានផលិតវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ រួចរាល់ហើយ សម្រាប់ចែកជូនបេក្ខជនដែលបានប្រឡងជាប់ដោយឥតគិតថ្លៃ និងយកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត ដោយសិស្សានុសិស្សបាក់ឌុបសម័យប្រលង២៧ ធ្នូ ២០២១ អាចទៅយកវិញ្ញាបនបត្របណ្តោះអាសន្ននៅនាយកដ្ឋានកិច្ចការប្រឡងរាជធានីខេត្ត-ក្រុង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ តទៅ។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមលោកគ្រូ អ្នកគ្រូ ជាពិសេសេសិស្សានុសិស្សបាក់ឌុប សម័យប្រលង២៧ ធ្នូ ២០២១ ទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងមកទទួលយកវិញ្ញាបនបត្របណ្តោះអាសន្ននេះ កុំបីអាក់ខានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here