១) ឥណ្ឌា ត្រូវការអាមេរិកដើម្បីទប់ទល់ចិនលើបញ្ហាព្រំដែននិងរឿងចិនជួយប៉ាគីស្ថានដែលជាសត្រូវសួរពូជជាមួយឥណ្ឌារឿងដែនដីកាស្មៀរ។
ឥណ្ឌាក៏ត្រូវការរុស្សីដែរដោយសាររុស្សីបានផ្គត់ផ្គង់ប្រមាណ៥០%នៃអាវុធដល់កងទ័ពឥណ្ឌា។ហើយមីសុីលប្រាម៉ូសរបស់ឥណ្ឌាក៏ត្រូវបានអភិវឌ្ឍន៍រួមគ្នាជាមួយរុស្សីដែរ។
នៅពេលដែលអាមេរិកនិងរុស្សីឈ្លោះគ្នាតើអោយឥណ្ឌាយកមួយណា? គ្មានចម្លើយ។
បើឥណ្ឌារើសយកមួយណាក៏ដូចយកដុំថ្មទម្លាក់លើជើងខ្លួនឯងដែរ។
២)អាល្លឺម៉ង់ត៍ដែលបានរកសុីយ៉ាងកប់ក្តោងជាមួយរុស្សីរហូតបានឈរជាមហាំណាចទី៣ក្នុងពិភពលោកនិងទី១ក្នុងសហគមន៍អឺរ៉ុប។អតីតអធិការបតីអាល្លឺម៉ង់ត៍មួយរូបឈរនៅក្នុងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនចែកចាយប្រេងនិងឧស្ម័នធម្មជាតិនៅទូទាំងអឺរ៉ុបដែលនាំប្រាក់ចំណូលរាប់មុឺនលានដុល្លារក្នុងមួយឆ្នាំ។វិនិយោគអាល្លឺម៉ង់ត៍នៅក្នុងប្រទេសរុស្សីក៏មិនតិចពាន់លានដែរ។
បើសិនអាល្លឺម៉ង់ត៍រើសយកណាតូឬមួយរុស្សីមិនខុសពីតាមម្តាយឬតាមសង្សារនោះទ្បើយ។ ជម្រើសមួយណាក៏ជាចម្លើយទឹកភ្នែកដែរ។
នេះជាមេរៀនភូមិសាស្រ្តនយោបាយនិងផលប្រយោជន៍សេដ្ឋកិច្ចប្រទេសនិមួយៗ។
រឿងមួយដែលយើងត្រូវយល់ដឹងគឺរុស្សីនឹងមិនចាញ់ទ្បើយ។ ហេតុអី?
ការពារអ៊ុយក្រែនកុំអោយធ្លាក់ចូលណាតូគឺជាសារ:សំខាន់យុទ្ធសាស្ត្ររបស់រុស្សីមិនមែនរបស់ណាតូទ្បើយដែលមានតែរួចខ្លួននិងចំណេញ។ រុស្សីបើយកអ៊ុយក្រែនបានគ្រាន់តែរួចខ្លួនបើមិនបានគឺខាត ហេតុនេះកងទ័ពរុស្សីប្រាកដជាដាច់ខាតជាង៕