ប្រពន្ធដេកលក់មកឆ្លៀតដេកជាមួយអ្នកជិតខាងបានសម្រេច ហើយជាប់ខ្នោះប៉ូលិស

0
421

ខេត្តរតនគិរី÷ បុរសម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអណ្តូងមាសឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:បានសម្រេច នៅចំណុចចម្ការរបស់ឈ្មោះ សេវ លិ ស្ថិតនៅក្នុងភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្ដូងមាស ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

លោក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្តូងមាស បានឲ្យសារព័ត៌មាន ដឹងនៅព្រឹកថ្ងៃទី១២កុម្ភ:នេះ ថា ជនសង្ស័យ
ឈ្មោះ សល់ លិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ មានទីលំនៅភូមិ,ឃុំកេីតហេតុខាងលើ។ប៉ុន្តែជនសង្ស័យបានឆ្លើយសារភាពនៅមុខសមត្ថកិច្ចថា ខ្លួនពិតជាបានចាប់រំលោភមកលើជនរងគ្រោះពិតប្រាកដមែន(មួយលើក)។

លោកអធិការបានបញ្ជាក់ទៀតថា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យបាននាំប្រពន្ធទៅលេងផ្ទះឈ្មោះ រចំ វច់ ហើយបានបបួលជនរងគ្រោះទៅដេកនៅផ្ទះជាមួយប្រពន្ធពេលយប់ជ្រៅបន្ទាប់មកជនសង្ស័យបានលូនទៅខ្ទប់មាត់និងកៀបជើងរួចក៏ចាប់រំលោភបាន១លើក និងគំរាមថា បើប្រាប់នរណាឲ្យគេដឹង គេនិងសម្លាប់ចោលភ្លាម។

លោកថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ រចំ វច់ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិ,ឃុំកន្លែងកើតហេតុ(ត្រូវជាឪពុកជនរងគ្រោះ)។ ហើយជនរងគ្រោះឈ្មោះ ស.វ.យ អាយុ១៦ឆ្នាំ ជនជាតិច្រាយ ត្រូវបានសមត្ថកិច្ចយកមកមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីធ្វើកោសល្យវិច័យ លទ្ធផលគ្រូពេទ្យបានបញ្ជាក់ថា ជាករណីរំលោភពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាសដេីម្បីកសាងសំណុំរឿងជនសង្ស័យទៅតុលាការនៅថ្ងៃទី១២ខែកុម្ភ:ឆ្នាំ២០២២ និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here