ម្ដាយនឹកកូនពេក ក៏មកលេងកូនធ្លាក់ខ្លួនឈឺស្លាប់ មិនមានលុយធ្វើបុណ្យ

0
146

ខេត្តរតនគិរី៖ សពស្ត្រីម្នាក់ កូនប្រុស២នាក់បងប្អូន យកមកតំកល់នៅវត្ត ដើម្បីបូជា បន្ទាប់ពីអ្នកម្ដាយបានស្លាប់ដោយសាជម្ងឺទឹកនោមផ្អែម មិនមានលុយធ្វើបុណ្យជូនដំណើរម្ដាយជាលើកចុងក្រោយ។

សពស្ត្រីចំណាស់ម្នាក់ត្រូវបានបូជានៅវត្តភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នៅវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២២ ដោយស្ងាត់ៗនិងមានអ្នកជិតខាង ព្រមទាំងមិត្តភ័ក្ដិ៤-៥នាក់ មកចូលរួម និងជួយជាថវិការតិចតួចតែប៉ុណ្ណោះ។ សពស្រ្តីចំណាស់នោះ មានឈ្មោះ ហែម សន អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅខេត្តតាកែវ។

ប្អូនប្រុសឈ្មោះ មឿង សុខហេង ត្រូវជាកូនសព បានរាបរាប់ទាំងសម្លេងយំខ្សឹបខ្សួល២នាក់បងប្អូននៅមុខឈាបនដ្ឋាន ជូនដំណើរម្តាយជាលើកចុងក្រោយ គួរឲ្យសង្វេកថា ដោយជីវភាពទីទាល់ក្រពេក ២នាក់បងប្អូន ក៏សម្រេចចេញពីស្រុកកំណើតមកធ្វើការនៅខេត្តរតនគិរី ដើម្បីបានប្រាក់កាសបន្តិចបន្តួច ផ្ញើរទៅផ្គត់ផ្គង់អ្នកម្ដាយ ក៏ប៉ុន្តែដោយការនឹករលឹកកូន អ្នកម្ដាយក៏មកលេងកូនទាំង២នាក់នៅខេត្តរតនគិរី ជិតមួយឆ្នាំហើយ។ ប៉ុន្តែ ប៉ុន្មានថ្ងៃមុននេះគាត់ក៏បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយជំងឺទឹកនោមផ្អែម។ ប្អូនប្រុសបន្តថា រូបគេ និងបងប្រុសបាន
យកម្តាយទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ដោយកំរិតជាតិស្ករក្នុងខ្លួនឡើងខ្ពស់រហូតដល់៦០០ គ្រូពេទ្យមិនអាចជួយបានម្តាយរបស់ខ្លួនបានស្លាប់កាលពីវេលាម៉ោង៥និង០០នាទី ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២២។

ក្រោយពេលម្តាយរបស់ខ្លួនបានស្លាប់ ត្រូវបានអ្នកជិតខាងជួយយកមកបូជានៅ ឈាបនដ្ឋានវត្តភ្នំស្វាយនៅព្រឹកថ្ងៃទី១២ ខែកុម្ភុៈ ឆ្នាំ២០២២នេះ។

ក្នុងនាមខ្ញំបាទ មឿង សុខហេង ជាកូនសព សូមលើកម្រាមដៃដប់ ដល់សប្បុរសជន ដែលមានសុទ្ធាជ្រះថ្លាទាំងអស់ ជួយចាប់មគ្គផល តាមរយៈលេខទូរសព្ទ ០៩៧ ៦៣៩ ៦៥៦៧ ដល់ខ្ញុំបាទផង ដើម្បីបានប្រាក់ធ្វើបុណ្យជូនកុសល ដល់អ្នកម្ដាយខ្ញុំបាទផង៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here