អ្នកលក់ត្នោតជូរម្នាក់ឡើងលើដើមត្នោត គាបយកទឹកត្នោយ អកុសលអាក្រក់គាំងបេះដូងស្លាប់នៅលើចុងត្នោត

0
266

កណ្តាល ៖ ព្រោះតែជីវភាព ក្រក្សត់ធ្វើឲ្យបុរសម្នាក់ជាមេគ្រួសារមានកូន ២នាក់ ក្នុងបន្ទុកផងនោះ បានដាច់ចិត្តឡើងដើមត្នោតកម្ពស់ជាច្រើនម៉ែត្រជារៀងរាល់ថ្ងៃ ទាំងខ្លួនមានជំងឺបេះដូងប្រចាំកាយ ដើម្បីគាបយកទឹកត្នោតទៅធ្វើជាទឹកត្នោតជូរ លក់ចិញ្ចឹមក្រពះ និងគ្រួសារ តែអកុសលអាក្រក់ ពេលឡើងដល់ចុងដើមត្នោត អោនចុះគាបត្នោតយកទឹក ដាច់ខ្យល់ស្លាប់តែម្តង ។

ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង ៧ និង ៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្នុងសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ អាន វណ្ណៈ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ឡើងត្នោត ជនជាតិខ្មែរ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា ៖ យោងតាមការបំភ្លឺរបស់គ្រូគរុសិស្សដែលរៀនសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៧ និង ៣០នាទីព្រឹក បានឃើញជនរងគ្រោះមកឡើងត្នោតនៅសាលាគរុកោសល្យជាប្រចាំ ប្រហែលកន្លះម៉ោងមក ក៏ឃើញធ្លាក់ធៀបគាបទឹកត្នោត ចុះក្រោម ហើយមើលលើឃើញជនរងគ្រោះ ដេកនៅលើដើមត្នោត ដោយមានការសង្ស័យក៏បានស្រែហៅតែជនរងគ្រោះមិនឆ្លើយតប ក៏បានប្រាប់សមត្ថកិច្ចឱ្យចុះមកមើល ហើយបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះ ខាងក្រុមគ្រួសារជនរងគ្រោះបានមកដល់ ក៏បានឡើងទៅលើដើមត្នោត យកខ្សែចងយោងជនរងគ្រោះចុះក្រោម បន្ទាប់មកក៏នាំគ្នាជួយសង្គ្រោះរឹតទ្រូង និងធ្វើចលនាបេះដូង ហើយបានទាក់ទងទៅឡានពេទ្យ ពេលមកដល់ប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់មកសមត្ថកិច្ចចុះមកពិនិត្យ ហើយប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here