ក្រុមឃា.ត.កររួមដៃគ្នាសម្លា.ប់មួយគ្រួសារនៅខេត្តមណ្ឌលគិរី អាចនឹងត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិតនៃមាត្រ២០០

0
129

(មណ្ឌលគិរី) ៖ យោងតាមសេចក្តីប្រកាសរបស់អង្គភាពការពារកុមារ CPU ដែលបានបង្ហោះលើគណនីផ្លូវការរបស់ខ្លួនលើបណ្តាញសង្គម កាលពីវេលាម៉ោង១២ៈ៥៤នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមឃាត.ក.ររួមដៃគ្នាសម្លា.ប់១គ្រួសារនៅខេត្តមណ្ឌលគិរីព្រោះសង្ស័យចេះអំពើអាបធ្មប់នោះ នឹងរងនូវបទចោទតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់ទាំងនេះមានស្ថានទម្ងន់ទោសជាប់ពន្ធនាគារអស់មួយជីវិត…។

អង្គការការពារកុមារបានបង្ហាញថា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីនគរបាលជាតិកម្ពុជា បាននាំខ្លួនជនសង្ស័យចំនួន៦នាក់ ដែលមានការពាក់ព័ន្ធនឹងអំពើសម្លា.ប់មនុស្សមួយគ្រួសារ ទៅកាន់តុលាការដំបូងខេត្តមណ្ឌលគិរី។ ព្រះរាជអាជ្ញារ បានធ្វើការចោទប្រកាន់ទៅលើបទល្មើសឃា.ត.កម្ម និងប៉ុនប៉ងសម្លា.ប់ ដែលពួកគេបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។ ជនទាំងនោះ ត្រូវបានព្រះរាជអាជ្ញាចោទពីបទឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌដែលរួមមាន៖ ជនទី១.ឈ្មោះ រឹម ធា ភេទប្រុស អាយុ ២៨ឆ្នាំ។ ជនទី២.ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ ៥៥ឆ្នាំ។ ជនទី៣.ឈ្មោះ ចន្ធី ផ្វិត ភេទប្រុស អាយុ ១៤ឆ្នាំ។ ជនទី៤.ឈ្មោះ ចន្ធី ភ្វិត ភេទប្រុស អាយុ ១៨ឆ្នាំ។ ជនទី៥.ឈ្មោះ ខ្លឹង ចន្ធី ភេទប្រុស អាយុ ៤១ឆ្នាំ ។ ជនទី៦.ឈ្មោះ នឹម រខិន ភេទប្រុស អាយុ ១៨ឆ្នាំ។ ការចោទប្រកាន់ទាំងនេះមានទម្ងន់ទោស ជាប់ពន្ធនាគារអស់មួយជីវិត។

ជាមួយគ្នានោះ អង្គការការពារកុមារក៏បានថ្លែងអំណរគុណទៅដល់អ្នក ដែលបានធ្វើការជ្រោមជ្រែងក្នុងការស៊ើបអង្កេតដ៏លំបាកមួយនេះ ក្នុងនោះរួមមាន៖ អគ្គស្នងការនគរបាលជាតិកម្ពុជា, ស្នងការនគរបាលខេត្តមណ្ឌលគិរី, នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រនៃក្រសួងមហាផ្ទៃ, ក្រុមការងារស៊ើបអង្កេតបទល្មើសឃា.ត.កម្ម និងក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រ នៃអង្គភាពការពារកុមារ, និងមន្ត្រីនគរបាលរដ្ឋបាលគ្រប់មូលដ្ឋាន ដែលបានផ្តល់ជាធនធានជំនួយក្នុងការស៊ើបអង្កេត។ នេះគឺជាការបំពេញភារកិច្ចដ៏ល្អ ដើម្បីទទួលបាលលទ្ធផលដ៏អស្ចារ្យនេះ។ ទន្ទឹមនោះ អង្គការការពារកុមារ Child Protection Unit  ក៏ថ្លែងនូវការសោកស្ដាយជូនចំពោះក្រុមគ្រួសារជនរងគ្រោះ និងជនរងគ្រោះដែលបានជាសផុតពីការស្លា.ប់ គឺCPU នឹងបន្តផ្តល់ជាជំនួយមនុស្សធម៌ និងការគាំទ្រទៅមុខជាបន្តទៀត…៕

LEAVE A REPLY

Please enter your comment!
Please enter your name here