(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល ថែទាំ ប្រាសាទលលៃ ដែលកំពុងមានសភាពទ្រុឌទ្រោមប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយសារសម្ភារសំណង់ដែលមានអាយុកាលជាង ១០០០ឆ្នាំមកហើយនោះ មានការបែកបាក់និងពុកផុយច្រើន។
អាជ្ញាធរជាតិអប្សរា បន្តថា ការងារសំខាន់ៗ ចំពោះមុខដែលកំពុងយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នរួមមាន ជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្ចារដែលធ្វើកំណាយឃើញនៅមុខប្រាសាទផ្នែកខាងកើត ជួសជុលពង្រឹងរចនាសម្ពន្ធជើងក្រោមរបស់តួប្រាសាទ និងចាប់ផ្តើមធ្វើកំណាយយកគំនរថ្មដែលបាក់លុបតួប្រាង្គ និរតីរបស់ប្រាសាទចេញ ដើម្បីត្រៀមធ្វើការជួសជុលនាពេលខាងមុខ។
ចំពោះការងារជួសជុល តាមចំណុចដែលមានហានិភ័យ និងការថែទាំប្រាសាទ អាជ្ញាធរជាតិអប្សរា បាននិងកំពុងអនុវត្តន៍ ជាប្រចាំ មិនចំពោះតែប្រាសាទលលៃមួយនេះទេ៕