សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ាស៉ីនភ្លើង

0
135

ខេត្តរតនគិរី÷ កម្លាំងអធិការក្រុងបានលុង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចគ្មានស្ថានទម្ងន់ទោស(លួចម៉ាស៉ីនភ្លើង)នៅវេលាម៉ោង១១និង៣០នាទីព្រឹក
ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅចំណុចការដ្ឋានរីសតថ្មី ស្ថិតនៅក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍បឹងកន្សែង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាន ដោយមានការសម្របសម្រួលនីតិវិធី ពីដោយលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ជនសង្ស័យឈ្មោះ រៀម ប្រាជ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិត ប្រាកដ មាន ទីលំនៅ សព្វ ថ្ងៃនៅ ភូមិ ថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ។ ដកហូតវត្ថុតាង ម៉ាស៊ីនភ្លើង១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បី បំពេញ សំណុំរឿង បញ្ជូន ទៅ អយ្យការអមសាលា ដំបង ខេត្ត តាមវិធានការតាមនីតិវិធី ៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here