នីសាន់ណាវ៉ារ៉ា បើកលឿនជ្រុលចង្កូតបុកគេពីក្រោយក្រឡាប់ខ្លួនឯង មិនមានអ្នកស្លាប់

0
164

ខេត្តរតនគិរី÷ រថយន្តនីសាន់ណាវ៉ារ៉ា បើកលឿនជ្រុលចង្កូតបុករថយន្តនៅពីមុខពេញទំហឹង បណ្តាលឲ្យក្រឡាប់ខ្លួនឯង ប៉ុន្តែសំណាងល្អមិនមានអ្នកស្លាប់ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង៧និង៤៥នាទីយប់ ត្រង់ចំណុចឡើងចំណោតមួយកន្លែង
ស្ថិតនៅក្នុងភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរជំុ បានចុះមកដល់កន្លែងកើតហេតុ ឃើញតែរថយន្តមួយគ្រឿងបានក្រឡាប់ផ្ងារជើងទ្រមេឃ។
អ្នកបើកបររថយន្តមានឈ្មោះ ខេង សុឃាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិកាឡៃ២ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី (របួសធ្ងន់)។

អ្នករួមដំណើរម្នាក់ឈ្មោះ នឿន និច ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅជាមួយអ្នកបើកបរខាងលើ របួសធ្ងន់់។
ជនរងគ្រោះទាំង២នាក់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា មូលហេតុរថយន្តនីសាន់ណាវ៉ារ៉ា បើកជែងក្នុងស្ថានភាពលឿន លើផ្លូវឡើងចំណោតបណ្តាលឲ្យជ្រុលចង្កូតបុករថយន្តមួយគ្រឿងទៀត កំពុងបើកបរក្នុងទិសដៅស្របគ្នានៅពីមុខហើយបានក្រឡាប់ខ្លួនឯងរងការខូចខាតយ៉ាងដំណំ។
ខណៈរថយន្តមួយគ្រឿងទៀតនៅពីមុខមិនបានឈប់មើលនោះទេ ក៏បានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន រថយន្តនីសាន់ណាវ៉ារ៉ា ត្រូវបានកម្លាំងជំនាញយកមករក្សារទុកនៅអធិការនគរបាលស្រុកអូរជុំ ដើម្បីស្រាវជ្រាវរករថយន្តនៅពីមុខមកដោះស្រាយគ្នាតាមនីតិវិធី៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here