ឆ្មាដាវត្រូវបានរកឃើញកំពុងរស់នៅតាមតំបន់ការពារធម្មជាតិកម្ពុជា

0
143

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថានប្រកាសនៅថ្ងៃទី០៧ ខែកុម្ភៈនេះ ថា ឆ្មាដាវត្រូវបានរកឃើញកំពុងរស់នៅតាមតំបន់ការពារធម្មជាតិកម្ពុជា។
ឆ្មាដាវស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរ និងមានចុះបញ្ជីក្រហម IUCN ថាជាប្រភេទរងគ្រោះតិចតួច។

វាមានឈ្មោះអង់គ្លេស គឺ Leopard Cat និងឈ្មោះវិទ្យាសាស្រ្ត គឺ Prionailurus begalensis។ វាមានសម្បុរលឿង-ត្នោត លាយជាមួយរោមអុចៗពណ៌ខ្មៅ និងមានឆ្នូត ៥ឬ៦ សម្បុរត្នោតចាស់ចាប់ផ្តើមចេញពីលើក្បាល និងផ្នែកខាងក្រោយរហូតដល់ស្មា។

សត្វប្រភេទនេះរស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ ព្រមទាំងព្រៃដាំ។ អាហាររបស់វាមាន បក្សី សត្វកកេរ ត្រកួត អន្សង ក្តាន់ញ៉ែ ជាដើម។ វាអាចចាប់ចំណីបានដោយសារការលោតចុះសង្គ្រប់ពីលើដើមឈើទៅលើចំណីរបស់វា។ វាជាសត្វពូកែហែលទឹកណាស់។ វាអាចបន្តពូជបានពេញមួយឆ្នាំ មានរយៈពេលពពោះពី ៦៥ថ្ងៃ-៧២ថ្ងៃ និងអាចកូនម្តងបានពី ១ ទៅ ៤ក្បាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here