ម៉ូតូទ្រីមសង់ ព្រលះជាមួយម៉ូតូវ៉េវ របួសធ្ងន់ មនុស្ស២នាក់

0
152

ត្បូងឃ្មុំៈ មនុស្ស២នាក់បានរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ ទាំងព្រឹកព្រលឹម ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លើផ្លូវជាតិលេខ១១ ចន្លោះគីឡូម៉ែត្រលេខ៧៨/៧៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងត្រង់ចំណុចមុខរោងចក្រចេកស្ថិតនៅភូមិ25 ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។


លោកវរៈសេនីយ៍ត្រី រាជ ជ្រិន ប្រធានផ្នែក សណ្តាប់ធ្នាប់ចរាចរណ៍ស្រុក បានបញ្ជាក់ឲ្យដឹងថា ករណីនេះបានបង្ករឡើងដោយ ម៉ូតូនិងម៉ូតូ ក្នុងនោះដែរម៉ូតូម៉ាកហុងដាឌ្រីមសេ125ពណ៏ខ្មៅពាក់ផ្លាកលេខកំពង់ចាម 1T-4269 បើកបរដោយឈ្មោះសៀម ម៉េងសៀវ ភេទប្រុសអាយុ ១៦ឆ្នាំ រស់នៅភូមិភ្នំឃុំទន្លេបិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ មុខរបរសិស្ស បានរបួសធ្ងន់ (ឥតពាក់មួក) បង្កជាមួយម៉ូតូម៉ាកវ៉េវពណ៏ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ រិទ្ធ ភេទប្រុសអាយុ៦០ឆ្នាំ រស់នៅភូមិទួលទ្រាឃុំជប់ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ មុខរបរ កសិករបានរបួសធ្ងន់ ដែរ (ឥតពាក់មួក) ដូចគ្នា ។ អ្នកទាំង២នាក់បានបើកបរក្នុង
ទិសដៅស្របគ្នា


ដោយម៉ូតូម៉ាកហុងដាឌ្រីម សេ125 បើកមកពីទិសខាងជើងទៅ ទិសខាងត្បូង ដល់ត្រង់ចំណុចកើតហេតុខាងលើបានឡើងវ៉ាម៉ូតូវ៉េវ ហើយពេលនោះម៉ូតូវ៉េវបន្ថយល្បឿនក៍ទៅបុកម៉ូតូវ៉េវនេះតែម្តងចំពីចំហៀងខាងឆ្វេង បណ្តាលឲ្យខូចខាតម៉ូតូទាំង២គ្រឿង កំរិតស្រាល ។
លោកប្រធានផ្នែកចរាចរណ៍ បានបញ្ជាក់ឲ្យដឹងទៀតថា មូលហេតុ ដោយ ការបើកវ៉ាជែង ក្នុងល្បឿនលឿន ទើបបណ្តាលឲ្យមានរណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ។ ហើយជនរងគ្រោះរបួសធ្ងន់ ទាំង២នាក់ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ និងសាច់ញាតិនៃជនរងគ្រោះទាំងសងខាងបាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ។
ដោយឡែក វត្ថុតាងម៉ូតូទាំងពីរត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរាំងឪដើម្បីដោះស្រាយទៅតាមនិតិវិធី ៕
សាន វិឡែម ៧.២.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here