លោក ថង សាវុន អភិបាលខេត្ត មណ្ឌលគិរី បានជួបសំណេះសំណាល និងផ្តាំផ្ញើដល់ក្រុមកីឡាករបាល់ទាត់

0
369

 

ខេត្តមណ្ឌលគិរី÷ នារសៀលថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២២ លោក ថង សាវុន អភិបាល នៃគណ:អភិបាលខេត្ត មណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល និងផ្តាំផ្ញើដល់ក្រុមកីឡាករបាល់ទាត់ ខេត្តមណ្ឌលគិរី នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដែលក្រុមកីឡាករ នឹងទៅប្រកួត នៅខេត្តព្រះវិហារ នៅថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២២ នៅខេត្តកំពង់ធំ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ និងនៅខេត្តរតនគិរី នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

ក្នុងឱកាសដ៏ថ្លែថ្លានេះដែរ
លោក ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្រុមកីឡាករ ត្រូវខិតខំដើម្បីដណ្តើមជ័យលាភីសម្រាប់ខេត្តមណ្ឌលគិរី និងថ្លែងអំណរគុណចំពោះ អាជីវករ មន្ទីរអង្គភាព ក៏ដូចជាកងកម្លាំង ដែលបានឧបត្ថម្ភគាំទ្រជា ថវិកា និងសម្ភារ ដល់ក្រុមកីឡាករសម្រាប់ទៅប្រកួតកីឡាបាល់ទាត់ នៅតាមបណ្តាខេត្ត នាពេលខាងមុខនេះ។ បន្ទាប់មក លោក អភិបាល នៃគណ:អភិបាល ខេត្តមណ្ឌលគិរី បានឧត្ថម្ភថវិកាចំនួន ២.០០០.០០០រៀល ដល់ក្រុមកីឡាករផងដែរ៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here