ឈាមស្រែក ស្បែកហៅ! ឃាតករដែលសម្លាប់មួយគ្រួសារនៅខេត្តមណ្ឌលគីរីត្រូវសមត្ថកិច្ចចាប់បានហើយ

0
514

ខេត្តមណ្ឌលគីរី÷ នៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៨ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានស្រាវជ្រាវស៊េីបអង្គេតករណីឃាតកម្ម សម្លាប់មនុស្សចំនួន៥ នាក់ ននិងរបួសធ្ងន់០១នាក់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៣និង៣០ នាទី នៅចំណុចស្រែចោទ ស្ថិតនៅក្នុងភូមិ មេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ក្នុងកិច្ចប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ក្នុងនោះ ជជនដៃដល់ចំនួន៤នាក់ និងអ្នកបញ្ជាញុះញង់ឲ្យសម្លាប់
ចចំនួន២នាក់ រួមមាន
១-ធី ម្ពៀត ហៅព្សឹត ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិព្នង ជាមក្លោងផ្តេីមគំនិត
២-រឹម ធា ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិ ខ្មែរ (សហចារី)
៣-នឹម ខ្លាខឹន ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ (សហចារី)
៤-ធី ព្យឹតភេទប្រុស អាយុ១៤ ឆ្នាំ ជនជាតិព្នង (សហចារី)
៥-ក្លឹង ចន្ធី ភេទប្រុស អាយុ៤០ឆ្នាំ
ជនជាតិព្នង (បញ្ជាអោយសម្លាប់)
៦-នួន វណ្ណា ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ (បញ្ជាឲ្យសម្លាប់)
ជនសង្ស័យទាំង០៦ នាក់ស្នាក់នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ជនសង្ស័យបានចម្លេីយសារភាពថា មូលហេតុដែលសម្លាប់ជនរងគ្រោះទាំង៥ នាក់ និងរងរបួសធ្ងន់១នាក់ ដោយសាររឿងគំនុំ ត្រូវបានឃាត់ខ្លួន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here